Sunday, April 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីរនាក់ប្តីប្រពន្ធបានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារដោយតូចចិត្តជាមួយមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក មិនទទួលពាក្យបណ្តឹង ករណីពួកមិត្តភក្តិចាប់រំលោភប្រពន្ធខ្លួន

ភ្នំពេញ ៖ ប្តីប្រពន្ធ១គូរ បានបបួលគ្នាមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែសំណាងល្អក៏ត្រូវបានបងប្អូនជនជាតិខ្មែរឥស្លាមចេញទូកនេសាទជួយសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដែលស្ថិតនៅចំណុចស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយកេីតហេតុ បងប្អូនជនជាតិខ្មែរឥស្លាម បាននាំប្តីប្រពន្ធ១គូរខាងលេីនេះ មកដាក់នៅក្រោមស្ពានជ្រោយចង្វារ ដេីម្បីឲ្យសាច់ញាតិមកទទួលយកទៅផ្ទះវិញផងដែរ។

ស្តាប់បុរសជាប្តីរៀបរាប់! ដេីមចមដែលបណ្តាលឲ្យប្តីប្រពន្ធមួយគូរ នាំគ្នាទៅលោតទឹកសម្លាប់ខ្លួន ដោយសាគេរំលោភប្រពន្ធហេីយទៅប្តឹងប៉ូលិសអត់ទទួលពាក្យបណ្តឹង។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សសូមបំភ្លឺជូនសាធារណជនជុំវិញការផ្សព្វផ្សាយតាមបណ្តាញសង្គមគឺមានពីរនាក់ប្តីប្រពន្ធបានលោតទឹកកាម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារដោយតូចចិត្តជាមួយមួយមន្រ្តីបុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញមិនទទួលពាក្យបណ្តឹងករណីពួកមិត្តភក្តិចាប់រំលោភប្រពន្ធខ្លួន។

ជុំវិញករណីនេះនៅថ្ងៃទី ១៦ខែមេសាឆ្នាំ២០២៥ វេលាម៉ោង ១៥និង០០នាទី មានស្រ្តីពីរនាក់ និង ប្រុសម្នាក់ សរុបបីនាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដោយក្នុងចំណោមបីនាក់នោះមានស្រ្តីម្នាក់ជាជនរងគ្រោះឈ្មោះ ស៊ីម ចិរិយា មករាយការណ៍ថាមានករណីចាប់រំលោភមកលើខ្លួន កាលថ្ងៃទី១៥ខែមេសាឆ្នាំ២០២៥ នៅចំណុចភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅពេលនោះបានមកជួប មន្រ្តីប៉ុស្តិ៍ពីរនាក់ហើយក៏បានសួរនាំរឿងហេតុការណ៍ជុំវិញអំពីបញ្ហាករណីរំលោភនេះ។ ក្រោយពីសមត្ថកិច្ចសួរនាំបានបន្តិចមក តែត្រូវជនរងគ្រោះ (ឈ្មោះ ស៊ីម ចរិយា ) ក៏បានប្រាប់សមត្ថកិច្ចវិញថាឈប់ដាក់ពាក្យបណ្ដឹងទៀតហើយ ហើយក៏ក្រោកដើរចេញទៅក្រៅប៉ុស្តិ៍នគរបាលរដ្ឋបាល ខណៈនោះសមត្ថកិច្ចក៏តាមហៅស្រ្តីរងគ្រោះមានឈ្មោះខាងលើមកវិញដើម្បីសរសេរក្នុងពាក្យបណ្ដឹងបន្ដ តែត្រូវស្រ្តីខាងលើពុំព្រម ក្នុងពេលនោះដែរឈ្មោះ រុន ស្រីនាង និង ឈ្មោះ ឈួន សង្ហា ដែលជាបងប្អូនជីដូនមួយ ដែលនាំស្រ្តីរងគ្រោះមកដាក់ពាក្យបណ្តឹង ក៏ដើរតាមហៅដែរតែស្រ្តីរងគ្រោះនោះមិនព្រមក៏ដើរគេចបាត់ទៅ ទើបតែថ្ងៃទី ១៨ខែមេដា២០២៥ សមត្ថកិច្ចទទួលបានពីសារព័តមាន ផ្សព្វផ្សាយតាមបណ្តាញសង្គមថា មានករណីលោតទឹកពីលើស្ពានជ្រោយចង្វារដោយសារខឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកមិនព្រមទទួលពាក្យបណ្តឹងរកយុត្តិជូនប្រពន្ធគាត់ដែលត្រូវមិត្តភក្តិចាប់រំលោភ ។បន្ទាប់ពីឃើញការផ្សព្វផ្សាយនោះហើយ សមត្ថកិច្ចបានតាមស្វែងរកពីរនាក់ប្តីប្រពន្ធនោះដើម្បីសួរនាំតែរកមិនឃើញនោះទេដោយសារពួកគាត់រស់នៅគ្មានទីលំនៅពិតប្រាកដ។ទោះបីយ៉ាងណាក៍ដោយក្រោយសមត្ថកិច្ចបានទទួលព័ត៌មានតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន បច្ចុប្បន្នកម្លាំងប៉ុស្តិ៍និងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញកំពុងស្រាវជ្រាវតាមស្វែងរកឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំ និងក៍កំពុងព្យាយាមស្វែងរកស្រ្តីរងគ្រោះមកដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី។ ការបំភ្លឺរបស់ឈ្មោះ រុន ស្រីនាង ភេទស្រី និង ឈ្មោះ ឈួន សង្ហា ភេទប្រុស ដែលត្រូវជាបងប្អូនជីដូនមួយស្រ្តីរងគ្រោះ នៅពេលនាំស្រ្តីរងគ្រោះមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក៕រក្សាសិទ្ធដោយ៖សុទ្ធលី