ភ្នំពេញ ៖ នៅថ្ងៃទី២០ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន០៣ករណី និងឃាត់ខ្លួនជនសង្ស័យ០៨នាក់។
ករណីទី១: លួចគាស់ទម្លុះទម្លាយ និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងឃាត់ខ្លួន០៤នាក់ជាបន្តបន្ទាប់ រួមមាន៖ ១-ឈ្មោះ សុខ វ៉ា ហៅ វ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ២-ឈ្មោះ រស់ រតន: ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ៣-ឈ្មោះ សួន ឌី ភេទស្រី ជនជាតិខ្មែរ (ស្រីតែងខ្លួនប្រុស) មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន) ។ ៤-ឈ្មោះ សៀន គុណសាន ភេទប្រុស ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ០៧ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ វត្ថុតាងចាប់យក: ម្សៅម៉ដ្ឋកន្លះថង់ ចំនួន០២ សង្ស័យជាសារធាតុញៀន និងក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញឿនចំនួន០២កញ្ចប់តូច។
ករណីទី២: លួចគ្រោងទ្វារដែកអ៉ីណុកចំនួន០២ និងកំណាត់ដែកអ៉ីណុកមួយចំនួន និងឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមមាន: ១-ឈ្មោះ សុខ ឡាំ ឌីស៊ើង ហៅ អាយួន ភេទប្រុស ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។ ២-ឈ្មោះ ហួត រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ វត្ថុតាងចាប់យក: កន្រ្តៃចំនួន០១ , ទុលល្វីសចំនួន០១ , កំណាត់ដែកអ៉ីណុកមួយចំនួន។
ករណីទី៣: លួចយកម៉ូតូ និងឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមមាន: ១-ឈ្មោះ សុខ ពៅ ហៅ យួន ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ២-ឈ្មោះ ស៊ុន សី ហៅ សី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្ទះលេខ១៣ ផ្លូវ២១២Z សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ វត្ថុតាងចាប់យករួមមាន:ម៉តូចំនួន០២គ្រឿង (ម៉ូតូម៉ាក YAMAHA FZ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ អត់ផ្លាកលេខ (ជាម៉ូតូរបស់ជនរងគ្រោះ), ម៉ូតូម៉ាក YAMAHA Filano ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1LH.0202 ។
បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ និងវត្ថុតាងខាងលើ កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីពេញ ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី
