ភ្នំពេញ ៖ លោកជំទាវ ផែផងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រថៃ និងស្វាមី រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលថៃ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ទៅកាន់ ប្រទេសថៃវិញ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនេះ លោកជំទាវនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និង ស្វាមី រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលថៃ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង និងជំនួប សម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហា រដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជំនួបទ្វេភាគី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលស្វាគមន៍ យ៉ាងកក់ក្តៅ និងអញ្ជើញធ្វើបដិសណ្ឋារកិច្ចផ្លូវការប្រកបដោយកិត្តិយសជូន លោកជំទាវ ផែផងថាន ស៊ីណាវ៉ាត្រ និងស្វាមី រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលថៃ នៅវិមានសន្តិភាព។ នៅក្នុងជំនួបទ្វេភាគីនេះ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា ពិសេសបំពេញបន្ថែម (Complementary SEZ) នៅតាមបណ្តោយព្រំដែន៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















