ភ្នំពេញ – ក្រុមហ៊ុន Bill24 ដែលជាអ្នកផ្តល់ដំណោះស្រាយទូទាត់ទៅលើវីស័យ ឌីជីថលឈានមុខគេនៅកម្ពុជា បានរៀបចំសម្រាប់កិច្ចប្រជុំចែករំលែកព័ត៌មានបានដោយជោគជ័យ ក្រោមចំណងជើង “បង្កើនការទូទាត់វិក្កយបត្រ ឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈប្រព័ន្ធឌីជីថល” ដែលប្រព្រឹត្តទៅ នៅការិយាល័យរបស់ សហគ្រិនខ្មែរ ក្នុងអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC)។ ព្រឹត្តិការណ៍នេះបានស្វាគមន៍ទៅដល់អ្នកចូលរួមពីសហគ្រាសធុនតូច និងមធ្យម (SMEs) ស្ថាប័នហិរញ្ញវត្ថុ ធនាគារ និងម្ចាស់អាជីវកម្មជាច្រើនឱ្យទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្នុងការយកប្រព័ន្ធឌីជីថល របស់ក្រុមហ៊ុន Bill24 មកអនុវត្តនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ។
បន្ថែមពីនេះ អ្នកចូលរួមក៏បានទទួលចំណេះដឹងជាក់ស្តែងអំពីរបៀបដែលប្រព័ន្ធឌីជីថលរបស់ Bill24 ជាពិសេសតាមរយៈប្រព័ន្ធ BillFlow — ដែលអាចជួយឱ្យអាជីវកម្មរបស់ពួកគេទទួលបានការផ្ញើ និងតាមដានវិក័យប័ត្រ បានយ៉ាងរលូន ខណៈដែលម្ចាស់អាជីវកម្ម ក៏អាចប្រើប្រាស់ការរួមបញ្ចូលគ្រប់ធនាគារ ដើម្បីសម្រួលដល់ការទូទាត់ និងការអនុម័តវិក្កយបត្របានយ៉ាងងាយស្រួលនឹងឆាប់រហ័សផងដែរ។
ក្នុងភាពជាដៃគូជាមួយ សហគ្រិនខ្មែរ វេទិកាមួយនេះត្រូវបានរចនាឡើងដើម្បីបង្កើនការគាំទ្រឱ្យមានប្រសិទ្ធភាពការងារកាន់តែទាន់សម័យសម្របទៅតាមតម្រូវការទីផ្សារបច្ចុប្បន្ននៅកម្ពុជា។
ក្រុមហ៊ុន Bill24 ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ សហគ្រិនខ្មែរ ដែលបានផ្ដល់នូវកិច្ចសហការដ៏មានតម្លៃ និងការចូលរួមជ្រោមជ្រែងដើម្បីបង្កើតកិច្ចប្រជុំចែករំលែកព័ត៌មាននេះឱ្យប្រព្រឹត្តទៅបានយ៉ាងរលូន។


