រាជធានីភ្នំពេញ ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សូមជម្រាបជូនសាធារណមតិពាក់ព័ន្ធនឹងគម្រោង ព្រែកជីកហ្វូណនតេជោរបស់កម្ពុជាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការគណៈកម្មការទន្លេមេគង្គ (Mekong River Commission-MRC) ដូចខាងក្រោម៖
កម្ពុជា បានធ្វើការជូនដំណឹងអំពីសំណើគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជាទៅលេខាធិការដ្ឋាន MRC នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដោយនៅក្នុងលិខិតជូនដំណឹងរបស់ខ្លួន, កម្ពុជា បានភ្ជាប់ នូវទម្រង់នៃការជូនដំណឹង (Format of Notification) និងឯកសារពាក់ព័ន្ធនៃសំណើគម្រោង ស្របតាមនីតិវិធី ស្តីពីការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀងរបស់ MRC។
បច្ចុប្បន្ន ដោយមានសំណើពីលេខាធិការដ្ឋានMRC ស្នើសុំផ្តល់នូវឯកសារបន្ថែមនៃគម្រោង, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នឹងបន្តកិច្ចសហការជាមួយស្ថាប័នជំនាញរបស់កម្ពុជា ដើម្បី ពិនិត្យលទ្ធភាពសមស្របឆ្លើយតបលើសំណើនេះ។ រក្សាសិទ្ធដោយ៖សុទ្ធលី



