ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីកសិកម្មនៃសហព័ន្ធរុស្ស៊ី បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំបានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅ ដើម្បីរិះរកវិធីក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជាវិស័យពាណិជ្ជកម្ម និងវិនិយោគ វិទ្យសាស្ត្រ និងបច្ចេកវិទ្យា ឧស្សាហកម្ម សុខាភិបាល អប់រំ ទេសចរណ៍ និងវិស័យសំខាន់ៗមួយចំនួនទៀត។ ក្នុងឱកាសនោះ សហប្រធានទាំងពីរក៏បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ីលើកទី១១ ផងដែរ។ រក្សាសិទ្ធដោយ៖សុទ្ធលី





