Tuesday, May 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងឡាវ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ

ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកជំទាវ វៀងថុន ស៊ីផាន់ដន (Viengthong Siphandone) ប្រធានតុលាការប្រជាជនកំពូលឡាវនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥,។

នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវប្រធានតុលាការ និងគណៈប្រតិភូឡាវ ដែលបានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ រវាងតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ និងការអបអរសាទរ ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀង
នេះ ព្រមទាំងបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែរឹងមាំ និងប្រកបដោយប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ការផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកចំណេះដឹងរវាងថ្នាក់ដឹកនាំ និងមន្ត្រីនៃប្រទេសទាំងពីរ ដើម្បីឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×