នៅថ្ងៃទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ កម្លាំងប៉ុស្ត៍អន់តាវចំនួន០៨នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី អុឹម សុខរី មេបញ្ជាការរងវរ:៩០៥ សហការជាមួយកម្លាំងយោធាចំនួន១៧នាក់ ដឹកនាំដោយលោក អនុសេនីយ៍ត្រី ឌឹម ឌៀម មេបញ្ជាការរងផ្នែកសឹករងស្រុកអន្លង់វែង បានចុះការពារ ក្រុមការងារបច្ចេកទេសព្រំដែនកម្ពុជា-ថៃ ចុះសិក្សាភូមិសាស្រ្តបន្ថែមជុំវិញបរិវេណបង្គោល បង្គោលសីមាលេខ១១ (មិនទាន់ឯកភាព) ចំណុច (E.០៣៦៨១៤៥ N.១៥៨៨២១៨) ភូមិសាស្រ្តប៉ុស្តិ៍អន់តាវ។ ភាគីកម្ពុជាចំនួន ១២នាក់ ដឹកនាំដោយលោក ហុង អ៊ូនូអុង ប្រធាននាយកដ្ឋានដោះស្រាយបាតុភាពតាមបណ្តោយព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ភាគីថៃចំនួន ២០នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ផា នុផុន ប៊ុនលៀម អនុប្រធានក្រុមវាស់វែងបង្គោលព្រំដែនថៃ-កម្ពជា។ បានចាត់តាំងកម្លាំងដាក់ពង្រាយ ត្រៀមបង្ក្រាបក្រុមឧទ្ទាមក្រៅច្បាប់ និង ទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តវរៈ ទទួលខុសត្រូវ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






