Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រារព្ធធ្វើនៅខេត្តកំពង់ឆ្នាំង

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

ព្រះរាជពិធីបុណ្យទ្វាទសមាសច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រារព្ធឡើងនាថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា គ.ស.២០២៥ នៅទីវាលព្រះស្រែដែលបានរៀបចំឡើងក្នុងបរិវេណកីឡដ្ឋានក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់ និងចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា ហើយការប្រារព្ធព្រះរាជពិធីនេះឡើង ក៏ជាការប្រកាសប្រាប់ដល់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មធ្វើស្រែចម្ការឱ្យបានជ្រាបថា រដូវវស្សាចាប់ផ្តើមចូលមកដល់ហើយ៕

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជពិធីមួយ សំខាន់បំផុត ស្ថិតក្នុងចំណោមព្រះរាជពិធីផ្សេងៗទៀតប្រចាំឆ្នាំ ដែលចាត់ចូលជាព្រះរាជពិធីទ្វារទសមាស។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ គោឧសភរាជ និងជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរឱ្យត្រៀមខ្លួនក្នុងរដូវធ្វើស្រែចម្ការ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×