Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជំនាញប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរ និងដឹកជញ្ជួនសារធាតុញៀន(កញ្ឆារក្រៀម) តាមបញ្ញើរប្រៃសនីយ៍កម្ពុជា នៅក្រុងបាវិត

ខេត្តស្វាយរៀង÷ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងមន្ត្រីប្រៃសនីយ៍កម្ពុជា សាខាក្រុងបាវិត ព្រមទាំងមានការសម្របសម្រួលនីតិវិធីដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង ឆែកកញ្ចប់បញ្ញើលេខកូដ EE20489766TH ពីប្រទេសថៃ មកកាន់ក្រុងបាវិត តាមរយៈប្រៃសនីយ៍កម្ពុជា សាខាក្រុងបាវិត។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ប្រុស ឈ្មោះ ប៊ួយ វៀតអាន់ ភេទប្រុស ជនជាតិវៀតណាម ព្រមទាំងដកហូតបាន÷ សារធាតុញៀន(កញ្ឆារក្រៀម)ចំនួន ០២កញ្ចប់ ទម្ងន់ ៥៥២.១៣ក្រាម, ទូរស័ព្ទដៃ ០២គ្រឿង និងសម្ភារៈប្រើប្រាស់មួយមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំក្នុងពន្ធនាគាររួចហើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×