ឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានផ្ញើសារលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដោយសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ដែលបានអញ្ជើញធ្វើទស្សនកិច្ច មកកាន់ទីម័រឡេស្តេ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ។
ប្រធានាធិបតីទីម័រឡេស្តេ បានបញ្ជាក់ក្នុងលិខិតថា ប្រទេស និងប្រជាជនទីម័រឡេស្តេ មានសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានទទួលស្វាគមន៍ សម្តេចតេជោ ក្នុងដំណើរទស្សនកិច្ចមកកាន់ទីម័រឡេស្តេ។ ដំណើរទស្សនកិច្ចនេះ គឺជាការចាប់ផ្តើមនៃទំព័រថ្មី នៃការផ្លាស់ប្តូរទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងទីម័រឡេស្តេ និងព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី



