Friday, May 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសដែលបើកឡានបុករះមុខក្រសួងមហាផ្ទៃ ជាប៉ូលិសស័ក្តិ៥ តួនាទីជាប្រធានការិយាល័យភស្តុភារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖អ្នកបើកឡានបុករះមុខក្រសួងមហាផ្ទៃ ជាប៉ូលិសស័ក្តិ៥ តួនាទីជាប្រធានការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វរៈសេនីយ៍ឯក ហ៊ុន ហេង ។

ហេតុការណ៍កើតឡើងនៅចំណុចស្តុបមុខក្រសួងមហាផ្ទៃផ្លូវនរោត្តម សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ។
តាមប្រភពព័ត៌មានដែលទទួលបាន ជនបង្កបានចេញពីផឹកស៊ីនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

ករណីគ្រោះថ្នាក់ចរាចរណ៍បុករះនៅបណ្ដោយផ្លូវព្រះនរោតម្ដ មុខក្រសួងមហាផ្ទៃ អ្នកបើករថយន្ដបង្កមានឈ្មោះ ហ៊ុន ហេង មានតួនាទីជា នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ រៀន សុនឿន ភេទប្រុស មានអាយុ៤៩ឆ្នាំ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ុន ហេង ដែលជាអ្នកបើករថយន្ដបង្ក បន្ទាប់ពីបង្កហេតុត្រូវបានកម្លាំងនគរបាលចខណ្ឌចំការមន ឃាត់ខ្លួនបានភ្លាមៗ និងបញ្ជូនបន្តឲ្យកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត។

ករណីគ្រោះថ្នាក់ចរាចរណ៍បុករះនេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ព្រះនរោត្តម ខាងមុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងករណីបុករះនេះ បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់បាត់បង់ជីវិត និងខូចខាតម៉ូតូ១គ្រឿង កង់បីឥណ្ឌា ២គ្រឿង និងរថយន្តព្រុស១គ្រឿង និងអ្នករងរបួសផ្សេងទៀត។ ទោះបីយ៉ាងណា ករណីនេះមន្ត្រីនគរបាលនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការផ្ដើមឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×