ភ្នំពេញ ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា នៅវិមានរដ្ឋសភា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងថៃជាពិសេសក្នុងឱកាសខួបលើកទី៧៥នៃចំណងមិត្តភាពកម្ពុជា-ថៃ ។
ឯកឧត្តម សួស យ៉ារ៉ា បានសម្តែងការកោតសរសើរចំពោះឯកឧត្តមឯកអគ្គរាជទូតក្នុងការពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការកម្ពុជា ថៃ ឱ្យកាន់តែជិតស្និតរវាងប្រទេសទាំងពីរដែលជាប្រទេសជិតខាង និងក្នុងនាមជាសមាជិករបស់អាស៊ានដូចគ្នា។
ឯកឧត្តម ឯកអគ្គរាជទូតបានមានប្រសាសន៍លើកឡើងថា ឯកឧត្តមនឹងខិតខំពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ជាពិសេសជំរុញឱ្យមានការសហការលើវិស័យទេសចរណ៍ និង សេដ្ឋកិច្ចបន្ថែមទៀត ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








