ព្រះសីហនុ ៖ សាលាដំបូងខេត្តព្រះសីហនុសម្រេចធ្វេីការចោទប្រកាន់ ឈ្មោះ ជា ឡងឌី មន្រ្តីកិច្ចសន្យា មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ពីបទឆបោក ក្រោយដេីររៃអង្គៀសលុយ ថាយកលុយទៅជួយទ័ពជួរមុខក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២៥ កន្លងមកនេះ។
អយ្យការអម សាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណី ឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយជនល្មើសឈោ្មះ ជា ឡងឌី។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថាៈ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី ឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយជនល្មើសឈ្មោះ ជា ឡងឌី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ។
ករណីនេះ នៅវេលាម៉ោងប្រហែល ៣រសៀល នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ ជា ឡងឌី មុខរបរ មន្ត្រីជាប់កិច្ចសន្យា មានតួនាទីជាអ្នកវេចខ្ចប់សំបុត្រ និងចែកសំបុត្រ (នៅមន្ទីរទេសចរណ៍) បានទៅកាន់កន្លែង ហាងកូពី និងថតចម្លងឯកសារមួយកន្លែងនៅម្តុំផ្សារលើ ហើយបានឱ្យអ្នកធ្វើឯកសារ វាយឯកសារតាមអ្វីដែល រូបគេប្រាប់ ដែលមានខ្លឹមសារថា “ក្នុងនាមខ្ញុំជារដ្ឋបាលសាលាខេត្ត សូមអំពាវនាវដល់អាជីវករទាំងអស់ ឱ្យចូល រួមបរិច្ចាគថវិការបន្តិច បន្តួច ដើម្បីឧបត្ថម្ភជួយដល់បងៗទាហានការពារព្រំដែន ដើម្បីលើកទឹកចិត្ត និងជំនួយ ស្មារតី ឱ្យពួកគាត់តស៊ូដើម្បីជាតិមាតុភូមិ” ។ នៅពេលធ្វើឯកសាររួច ជនល្មើសបានឱ្យអ្នកធ្វើឯកសារព្រីនចេញ ចំនួន ១០ច្បាប់ អស់ប្រាក់ចំនួន ៣.០០០ (បីពាន់) រៀល ។ បន្ទាប់មកជនល្មើសបានចុះលេខលើឯកសារនោះ រួច ដាក់ចូលទៅក្នុងស្រោមសំបុត្រ ដោយស្រោមសំបុត្រនោះ គឺជាស្រោមសំបុត្រផ្លូវការ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលនៅសល់ក្រោយពីជនល្មើសចែកសំបុត្រកន្លងមក ។ បន្ទាប់មកទៀត ជនល្មើសបានយកតារាងឈ្មោះចាស់ ដែលរូបគេបានមកពីការចែកសំបុត្រផ្លូវការ យកមកសរសេរបន្ថែមនូវចំនួនទឹកប្រាក់ ក្នុងគោលបំណងឱ្យអ្នកទទួល បានសំបុត្រក្លែងក្លាយនោះ មានការជឿជាក់ថាមានអ្នកផ្សេងទៀតបានចូលប្រាក់តាមការអំពាវនាវនោះដែរ ។ ក្រោយពីជនល្មើសបានរៀបចំចប់សព្វគ្រប់ហើយ ជនល្មើសនេះបានយកសំបុត្រនោះទៅអាគារព្រីន នៅទល់មុខ សាលាកម្មករ ហើយបានចែកទៅឱ្យអ្នករដ្ឋបាលនៅអាគារនោះ ១សំបុត្រ តែម្ចាស់អាគារនោះ ពុំបានឱ្យប្រាក់ទេ ។ បន្ទាប់មកជនល្មើសក៏បានបន្តជិះម៉ូតូទៅ ម្តុំចំការស្ពៃ និងបានយកសំបុត្រនោះទៅឱ្យខាងសណ្ឋាគារចំនួន ២ទីតាំង ទៀត គឺសណ្ឋាគារ បារមី និងសណ្ឋាគារមួយទៀតមិនចាំឈ្មោះ ហើយម្ចាស់សណ្ឋាគារ បារមី បានឱ្យប្រាក់ចំនួន ២០ (ម្ភៃ) ដុល្លារអាមេរិក និងបានសរសេរចំនួនទឹកប្រាក់នៅលើតារាងឈ្មោះចាស់ ដាក់ឈ្មោះ និមល បរិច្ចាគ ចំនួន ២០ (ម្ភៃ) ដុល្លារអាមេរិក និងសណ្ឋាគារមួយទៀតបានឱ្យប្រាក់ចំនួន ១០ (ដប់) ដុល្លារអាមេរិក តែពុំបាន សរសេរឈ្មោះក្នុងតារាងឈ្មោះនោះទេ ។ បន្ទាប់មកទៀតជនល្មើស បានចេញពីចំការស្ពៃ ទៅកាន់សណ្ឋាគារ បេនីហើយឱ្យសំបុត្រទៅសណ្ឋាគារនោះ ប៉ុន្តែខាងសណ្ឋាគារនោះពុំបានឱ្យប្រាក់ទៅជនល្មើសឡើយ ។ ជនល្មើសបាន
បន្តដំណើរទៅសណ្ឋាគារ ស៊ីងអ៊ុ និងបានឱ្យសំបុត្រទៅខាងសណ្ឋាគារ ស៊ីងអ៊ី ហើយខាងសណ្ឋាក ជនល្មើសចំនួន ២០ (ម្ភៃ) ដុល្លារអាមេរិកនិងបានសរសេរចំនួនទឹកប្រាក់នៅលើតារាងឈ្មោះ ដាក់លើ សោភា បរិច្ចាគចំនួន ២០ (ម្ភៃ) ដុល្លារអាមេរិក ។ សរុបទឹកប្រាក់ដែលជនល្មើសទទួលបានចំនួន ៥០៣(សិក្សាក្នុង អាមេរិក រួចជនល្មើសក៏បានត្រឡប់ទៅផ្ទះវិញ ។ លុះស្អែកឡើង ជនល្មើសដដែលនេះ បានទៅធ្វើការសំបុត្រ នៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ជាធម្មតា ហើយនៅវេលាម៉ោងប្រហែល ០២ និង ០០នាទីថ្ងៃត្រង់ ក៏ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានតែម្ដង ។
ក្រោយពីតំណាងអយ្យការ បានទទួល និងពិនិត្យលើសំណុំរឿងខាងលើ ព្រមទាំងផ្អែកទៅលើភស្តុតាង ពាក់ព័ន្ធក្នុងសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចបើកការចោទប្រកាន់លើជនល្មើសឈ្មោះ ជា ឡងឌី បញ្ចូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ពីបទៈ ឆបោកមានស្ថានទម្ងន់ទោស តាមបញ្ញត្តិ មាត្រា ៣៧៧, មាត្រា ៣៨០ ចំណុចទី ២ និងចំណុចទី ៤ នៃក្រមព្រហ្មទណ្ឌ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿង ឱ្យស៊ើបសួរលេខ ៥៥៥ អ.យ.ជ/២៥ ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






