Sunday, June 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ៖ គ្រប់បណ្តាអង្គភាពជំនាញ របស់កងយោធពលខេមរភូមិន្ទ ដែលមានការពាក់ពន្ធ័ទាំងអស់ នឹងត្រៀមខ្លួនជាប់ជានិច្ច ដើម្បីអនុវត្តន៍លើការងារជួយសង្គ្រោះ ធានាលើទ្រព្យនិងអាយុជីវិតពលរដ្ឋ ដែលរងគ្រោះ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធិផលការងារ សង្រ្គោះគ្រោះមហន្តរាយឆមាសទី១ ទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥ របស់ក្រសួងការពារជាតិ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញរបស់ក្រសួងការពារជាតិ។

នៅក្នុងកិច្ចប្រជុំនោះដែរ មានការអញ្ជើញចូលរួមពីសមាសភាព ក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តាឡើងវិញ តាមបណ្តាអង្គភាពជំនាញ អគ្គបញ្ជាការ ទ័ពជើងគោក ទ័ពជើងទឹក ទ័ពជើងអាកាស អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ និងអង្គភាពជំនាញវិស្វកម្ម បញ្ជការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានកងពលតូចលេខ៧០ បញ្ជាការដ្ឋានកងទ័ពពិសេស កងពលតូចដឹកជញ្ជូនលេខ៩៩ មន្ទីរពេទ្យព្រះកេតុមាលា និងបណ្តាយោធភូមិភាព ទី១ ទី២ ទី៣ ទី៤ ទី៥ និងយោធភូមិភាគពិសេស ដែលជាអង្គភាពជំនាញ ធ្លាប់បានចូលរួម សង្ក្រោះគ្រោះមហន្តរាយ ជួយដល់ប្រជាពលរដ្ឋ នាពេលកន្លងមក។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធិផលការងារសង្រ្គោះគ្រោះមហន្តរាយ ឆមាសទី១ ទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥ របស់ក្រសួងការពារជាតិ នាឱកាសនោះ ឯកឧត្តម ម៉ឹង សំផន បានលើកឡើងថា៖ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណៈកម្មការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ និងក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះការងារសង្រ្គោះគ្រោះមន្តរាយ ក្នុងនោះក៏បានណែនាំឲ្យកងយោធពលខេមរភូមិន្ទ ត្រៀមកម្លាំងមធ្យោបាយ និងសម្ភារៈ ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ឯកឧត្តម ម៉ឹង សំផន បានរំលឹកដល់គ្រប់បណ្តាអង្គភាពមានការពាក់ព័ន្ធ និងការងារជួយសង្គ្រោះគ្រោះមហន្តរាយ ត្រូវពិនិត្យឧបករណ៍សម្ភារៈប្រើប្រាស់ ដែលមាន ឱ្យបានត្រឹមត្រូវដូចជា៖ ឧទ្ធម្ភាគចក្រ នាវា អូប័រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ និងមធ្យោបាយ ផ្សេងៗទៀត និងត្រូវបែងចែកកម្លាំងប្រចាំការជាប់ជាប្រចាំ ដើម្បីចុះជួយសង្រ្គោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នៅពេលមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ។ ឯកឧត្តម ប្រធានក្រុមការងារ សង្ឃឹមថា៖ គ្រប់បណ្តាអង្គភាពជំនាញ របស់កងយោធពលខេមរភូមិន្ទ ដែលមានការពាក់ពន្ធ័ទាំងអស់ នឹងត្រៀមខ្លួនជាប់ជានិច្ច ដើម្បីអនុវត្តន៍លើការងារជួយសង្គ្រោះ ធានាលើទ្រព្យនិងអាយុជីវិតពលរដ្ឋ ដែលរងគ្រោះ ឱ្យសម្រេចបានលទ្ធផលល្អ តាមការណែនាំរបស់រាជរដ្ឋភិបាល ដែលបានដាក់ចុះ។

ឯកឧត្តម ម៉ឹង សំផន បានមានប្រសាសន៍បន្តថា៖ ក្រុមការងារ ខ.ភ.ម របស់ក្រសួងការពារជាតិ មានបទពិសោធច្រើនលើក ច្រើនសារមកហើយ ក្នុងការធ្វើសកម្មភាពជួយសង្គ្រោះ គ្រប់គ្រោះមហន្តរាយ ដូចជា៖ ឧបទ្ទវហេតុនៃគ្រោះមហន្តរាយការធ្លាក់យន្តហោះ ឧប្បវហេតុនៃគ្រោះមហន្តរាយការបាក់រលំអគារ ការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ នៅតំបន់ជុំវិញរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន នៃប្រទេសកម្ពុជានាពេលកន្លងមក។ ដូច្នេះយោងតាមបទពិសោធន៍ដែលមានកន្លងមក សម្រាប់កម្លាំងកងទ័ពយើង មិនជាបញ្ហាអ្វី ដែលពិបាក។ នៅក្នុងកិច្ចប្រជុំនោះដែរ ក៏មានការពិភាក្សារតាមបណ្តាអង្គភាពជំនាញ ដែលមានការពាក់ព័ន្ធ និងបានរាយកាណ៍ជូនអង្គប្រជុំ អំពីការត្រៀមលក្ខណៈសម្បត្តិរបស់ខ្លួន ទាំងកម្លាំង និងមធ្យោបាយ សម្ភារៈ ដែលខ្លួនមាន ព្រមទាំងបានធ្វើការ ហ្វឹកហ្វឺនថែមទៀត ក្នុងការត្រៀមលក្ខណៈជួយសង្ក្រោះគ្រោះមហន្តរាយក្នុងឆ្នាំនេះបានរួចរាល់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×