ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញលិខិតជម្រាបមកឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថ កម្មវ ស្តីពីការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀប រៀបរយសាធារណៈ និងប្រក្រតីភាពនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
យោងតាមលិខិតចុះថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមជម្រាប ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត ជ្រាបថា ក្រោយពីព្រឹត្តិការណ៍នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលកម្លាំងយោធាថៃបានចូលបើកការបាញ់ប្រហារមកលើលេណដ្ឋានកងទ័ពកម្ពុជា បណ្តាលឱ្យទាហានខ្មែរម្នាក់ពលីជីវិតយ៉ាង អាណោចអាធ័ម ស្ថិតនៅក្នុងភូមិតេជោមរកត ឃុំមរកត់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រសួងមហាផ្ទៃ បានតាមដានយ៉ាងយកចិត្តទុកដាក់ និងពិនិត្យឃើញថាសភាពការណ៍នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃបានវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងមានភាពផុយស្រួយ ដែលអាចឈាន ដល់ការប្រឈមមុខដាក់គ្នាផ្នែកកម្លាំងប្រដាប់អាវុធ។ នាពេលថ្មីៗនេះ ភាគីថៃបានបិទ ឬផ្លាស់ប្ដូរពេល វេលាចេញចូលឆ្លងកាត់ព្រំដែននៅតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនមួយចំនួនជាឯកតោភាគី
ដោយមិនបានជូនដំណឹងផ្លូវការជាមុនមកភាគីកម្ពុជា ដូចមានចែងក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលន ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។ ស្ថានការណ៍នេះ អាចបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ព្រមទាំងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងខេត្តនិងខេត្តជាប់ព្រំដែន ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែល តម្រូវឱ្យដាក់ចេញវិធានការចាំបាច់ បុរេសកម្ម បត់បែន និងឆាប់រហ័ស ដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។
ក្នុងន័យនេះ ដើម្បីត្រៀមលក្ខណសម្បត្តិគ្រប់ជ្រុងជ្រោយ ក្នុងការឆ្លើយតបនិងគ្រប់គ្រង សភាពការណ៍តានតឹងនាពេលបច្ចុប្បន្នក្នុងស្មារតីម្ចាស់ការ និងភាពប្រុងប្រយ័ត្នខ្ពស់ សំដៅថែរក្សាការពារ អធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម សណ្ដាប់ធ្នាប់របៀបរៀបរយ សាធារណៈ និងប្រក្រតីភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយរក្សាបាននូវព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងមានការអភិវឌ្ឍប្រកបដោយចីរភាព ក្រសួងមហាផ្ទៃស្នើ ឯកឧត្តប លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ យកចិត្តទុកដាក់អនុវត្តកិច្ចការ ចាំបាច់មួយចំនួនដូចខាងក្រោម៖
–ត្រូវធ្វើការណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលឈរជើងនៅតាមបណ្ដោយ ព្រំដែនឱ្យបន្តតាមដាន ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងកត់ត្រាឱ្យបានច្បាស់លាស់នូវ សកម្មភាពឯកតោភាគីរបស់ថៃ ដែលនាំឱ្យប្រែប្រួលបរិស្ថានតំបន់ព្រំដែន បំពានមាត្រា៥ នៃ អនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិង ខណ្ឌព្រំសីមាព្រំដែនគោក ដោយអនុវត្តតាមនីតិវិធីកំណត់ក្នុងចំណុច៧ នៃលិខិតលេខ ៣៥៩៩ សជណ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។ –ត្រូវធ្វើការណែនាំដល់កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់រក្សាទំនាក់ទំនងជាមួយ កងកម្លាំងនៃភាគីម្ខាងទៀត ក្នុងការដោះស្រាយបញ្ហានានា ដោយសន្តិវិធីនិងការអត់ធ្មត់ ខ្ពស់បំផុត។ ចំពោះបញ្ហាដែលហួសពីសមត្ថកិច្ចនិងសមត្ថភាពរបស់ខ្លួន ត្រូវគោរពស្នើសុំ
គោលការណ៍ពិនិត្យសម្រេចពីថ្នាក់ជាតិ ដើម្បីមានវិធានការដំណោះស្រាយបានទាន់ពេលវេលា។
–ត្រូវសម្របសម្រួល និងពិភាក្សាជាមួយអាជ្ញាធរខេត្តនិងកងកម្លាំងមានសមត្ថកិច្ចថ នៅ ក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែនតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន
ផ្លូវការ តាមស្ថានភាពជាក់ស្តែងរបស់ខេត្តនីមួយៗ និងយកចិត្តទុកដាក់តាមដានស្ថាន- ការណ៍វិវត្តតាមច្រកទ្វារព្រំដែនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងនោះ ត្រូវណែនាំដល់ រដ្ឋបាលក្រុង ស្រុក និងកងកម្លាំង់មានសមត្ថកិច្ចត្រូវទប់ស្កាត់ និងហាមដាច់ខាតមិនឱ្យ មានការចេញចូលឆ្លងកាត់ព្រំដែនតាមច្រករបៀងឬច្រកទ្វារពុំផ្លូវការ ដោយត្រូវមានវិធានការ ច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះអ្នកល្មើស។
–ត្រូវខិតខំការពារនូវផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ រកស៊ី
និងរស់នៅក្នុងទឹកដីថៃ ព្រមទាំងត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋដែលកំពុងនៅ ប្រទេសថៃ ឱ្យវិលចូលក្នុងប្រទេសវិញក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់វុធ នៅតាមខ្សែបន្ទាត់ព្រំដែន។ ទន្ទឹមនេះ សូមអប់រំណែនាំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋកុំ ឱ្យឆ្លងដែនចូលទៅប្រទេសថៃជាបណ្តោះអាសន្ន ប្រសិនបើមិនចាំបាច់។
–ត្រូវត្រៀមវិធានការសម្រាប់ឆ្លើយតបនិងគ្រប់គ្រងស្ថានភាពអាសន្នដែលអាចកើតឡើងជាយថាហេតុ និងផ្តល់កិច្ចសហការឱ្យបានជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ និង នគរបាលជាតិ តាមការចាំបាច់ ដើម្បីការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បូរណភាពទឹកដី សុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ –ត្រូវត្រៀមរៀបចំនិងបម្រុងទុករួចជាមុននូវផែនការជម្លៀសប្រជាពលរដ្ឋដែលត្រឡប់ចូល មកក្នុងប្រទេសវិញ និងអ្នករស់នៅតំបន់ព្រំដែន ក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំង ប្រដាប់អាវុធដែលអាចកើតឡើងជាយថាហេតុ ឬមានការបិទច្រកទ្វារព្រំដែន ក្នុងនោះត្រូវ រៀបចំទីជម្រកសុវត្ថិភាពបណ្ដោះអាសន្ន មធ្យោបាយដឹកជញ្ជូន ជំនួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី។ល។
–ត្រូវបែងចែកវេនជូនថ្នាក់ដឹកនាំ មន្ត្រី និងកងកម្លាំងមានសមត្ថកិច្ចនៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីតាមដាន រាយការណ៍ និងគ្រប់គ្រងសភាពការណ៍ព្រំដែនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ។ –ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានច្បាស់ការណ៍ជូនប្រជាពលរដ្ឋ ច្រានចោលព័ត៌មានមិនពិត ជាពិសេសត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះការឃោសនាដែលមានលក្ខណៈ ញុះញង់ បំបាក់ទឹកចិត្តកងទ័ពនិងនគរបាលការពារព្រំដែន បញ្ឆេះកំហឹងនិងអរិភាពរវាង ប្រជាជាតិទាំងពីរ ដែលបើកដៃឱ្យក្រុមជ្រុលនិយមបំភ្លឺសាធារណមតិ និងបំផ្លិចបំផ្លាញ កិច្ចខិតខំរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែននិង អធិបតេយ្យដ៏មានសារៈសំខាន់នេះ។
–ត្រូវបានហាមឃាត់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ មិនឱ្យចុះហត្ថលេខាលើកំណត់- ហេតុ ឬឯកសារនានាជាមួយភាគីថៃ រហូតដល់មានការណែនាំជាថ្មីពីក្រសួងមហាផ្ទៃ។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែន ជាមួយប្រទេសថៃ ជ្រាប និងចាត់ចែងអនុវត្តកិច្ចការខាងលើ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី














