Friday, June 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្មកាប់សម្លាប់មនុស្សនៅស្រុកសំរោង ផ្ដើមឡើងចេញពីរឿងគំនុំ

តាកែវ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ករណីឃាតកម្មកាប់សម្លាប់មនុស្សនៅស្រុកសំរោងត្រូវបានសមត្ថកិច្ចនគរបាលខេត្ដតាកែវ សហការណ៍ជាមួយកម្លាំងនគរបាលខេត្ដរតនៈគីរី ដោយឃាត់ខ្លួនជនសង្ស័យបានហើយ ផ្ដើមឡើងចេញពីរឿងគំនុំ។

ជនសង្ស័យឈ្មោះ ព្រឿង រ៉ា ហៅហ៊ុយ ភេទប្រុស អាយុ២៩ឆ្នាំ ដែលជាឃាតករកាប់សម្លាប់មនុស្ស នៅស្រុកសំរោង ខេត្ដតាកែវ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្ដរតនៈគីរីឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅចំនុចភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង បន្ទាប់ពីរូបគេធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះឈ្មោះ ហឿន សីហា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ បានរត់គេចទៅសម្ងំលាក់ខ្លួនបានរយៈពេល ៤ថ្ងៃ។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យ ករណីនេះផ្ដើមចេញពីរឿងគំនុំ«ខឹងរឿងជនរងគ្រោះធ្លាប់វៃគេ ក៏កើតមានចិត្តគុំក្នុងចិត្តថានឹងកាប់សម្លាប់សងសឹកវិញឲ្យបាន»៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×