Saturday, June 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីភ័យឆាបឆេះផ្ទះលក់ម៉ាស៊ីនត្រជាក់បណ្ដាលឱ្យស្លាប់មួយគ្រួសារចំនួន 4 នាក់

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នៅវេលាម៉ោង ៥:០៥នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥មានករណីឆាបឆេះអគ្គីភ័យកើតឡើងនៅចំណុចផ្ទះលេខ:គ្មានលេខ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ ហេង សុវណ្ណខយ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ លក់ម៉ាសុីនត្រជាក់
សមត្ថកិច្ចបានបញ្ជាក់ថា មូលេហតុ: កំពុងស្រាវជ្រាវ
ប្រភេទសំណង: ថ្មក្រោម ឈើលើ ទំហំ ០៥ម៉ែត្រ គុណនិង ២០ម៉ែត្រ ខូចខាត ទាំងស្រុង
គ្រោះថ្នាកដល់មនុស្សស្លាប់ចំនួន ០៤នាក់ ក្នុងនោះស្រី០៣នាក់ ក្នុងនោះជនរងគ្រោះមានឈ្មោះដូចខាងក្រោម: ១/ ឈ្មោះ ហេង សុវណ្ណខយ (ប្តី) ២/ ឈ្មោះ ប៊ុត ពុត(ប្រពន្ធ) ៣/ ឈ្មោះ ខឿន ខយបុត្រីគីរីទេវី ភេទ ស្រី អាយុ ៧ឆ្នាំ(កូន) និង៤/ ឈ្មោះ ខឿន ខយសុវណ្ណមុី ភេទស្រីអាយុ ០៨ខែ(កូន)។
បច្ចុប្បន្ន សពត្រូវបានរថយន្តសង្គ្រោះដឹកយកទៅតំកលនៅវត្តព្រៃស្ពឺ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×