Saturday, June 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាសម្រេចបិទការនាំចូលទំនិញថៃចោលទាំងស្រុង នៅច្រកព្រំដែនអន្ដរជាតិដូង ខេត្តបាត់ដំបង

បាត់ដំបង ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាសម្រេចបិទច្រកទ្វារអន្តរជាតិដូងក្នុងខេត្តបាត់ដំបង ទាំងស្រុងរហូតដល់ការជូនដំណឹងជាថ្មី។

អគ្គនាយកដ្ឋានអន្តោប្រវសន៍នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា យោងតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×