Saturday, June 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយពេលបិទច្រកដូង សម្តេចតេជោ ស្នើឲ្យបងប្អូនកសិករថៃ ដែលកំពុងប្រមូលផល ទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង

បាត់ដំបង ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាម តែថ្ងៃនេះកកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមបងប្អូនកសិករថៃ ដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញ តែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគីសម្រួលដូចមុនពេលបិទ។
យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកសុីរបស់ប្រជាជន តែពេលនេះ វាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ៣ប៉ុណ្ណោះ គឺទី១ឈប់ទិញអ៊ីនធឺណិតទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃក្នុងទឹកដីកម្ពុជា និងទី៣បិទច្រកដូង ដែលមានផលប៉ះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។
នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា។

សូមរំលឹកថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវសន៍នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា យោងតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×