ស្វាយរៀង ៖ នៅថ្ងៃទី១២ មិថុនា ២០២៥ ជនសង្ស័យជនជាតិវៀតណាមចំនួន០៥នាក់ ស្រី០១ នាក់ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់ រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតិត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។
កិច្ចប្រតិបត្តិការបង្ក្រាបករណីនេះធ្វើឡើងកាលពីថ្ងៃទី០៨-១១ ខែមិថុនា ឆ្នាំ២០២៥នៅក្រុងបាវិត ខេត្តស្វាយរៀង ក្រោមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តនិងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននិងលោកវរសនីយ័ឯក កាន កេន នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រូលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន០៥ នាក់ ស្រី០១ នាក់ ដកហូតនិងចាប់យកសម្ភារ:វត្តុតាងរួមមាន: ១.ថ្នាំញៀនប្រភេទកេតាមីន ០២ កញ្ចប់ទម្ងន់ ១៤.២០ក្រាម។ ២.ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ០៥ កញ្ចប់ទម្ងន់ ១១.៨៥ក្រាម។ ៣.ថ្នាំគ្រាប់ពណ៌ក្រហម(WY)ប្រភេទកេតាមីនចំនួន១០៣គ្រាប់ ។ ៤.ថ្នាំគ្រាប់ពណ៌ក្រហម(A)ប្រភេទមេតំហ្វេតាមីន ចំនួន ០១គ្រាប់។ ៥.ថ្នាំគ្រាប់ពណ៌ផ្ទមេឃប្រភេទ(MDMA)ចំនួន ០៨ គ្រាប់។ ៦.ថ្នាំគ្រាប់ពណ៌បៃតងប្រភេទ(MDMA)ចំនួន ១៩ គ្រាប់។ ៧.ថ្នាំញៀនប្រភេទ(MDMA)សញ្ញារូបសេះ ០១ កញ្ចប់។ ៨.ជរ័អាភៀន ០១ កញ្ចប់។ ៩.អាវុធខ្លីចំនួន ០៣ ដើម-បង់ចំនួន០៣ -គ្រាប់ចំនួន ៤៣ គ្រាប់។ ១០.កាំបិត ០៤ -ដំបងឆក់ន០១។ ១១.ជញ្ជីងថ្លឹងថ្នាំញៀន ០២ គ្រឿង។ ១២.ទូរសព្ទ័ដៃ ០៩ គ្រឿង និង១៣.រថយន្តចំនួន ០៣ គ្រឿង ព្រមទាំងឧបករណ៍ សម្ភារៈមួយចំនួនទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី









