Monday, June 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃូ ហាំងមាង ជាសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ មានចរិតញុះញង់ពាក់ព័ន្ធការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់អំពីការ ឃាត់ខ្លួនជនសង្ស័យឈ្មោះ យូ ហាំងមាង ជាសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ប្រព្រឹត្តសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ មានចរិតញុះញង់ពាក់ព័ន្ធការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យសាធារណជនមានការយល់ច្រឡំបង្កឱ្យមានការរើសអើង ប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសថ្នាក់ដឹកនាំ។ ជាងនេះថែមទៀត ជនសង្ស័យតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះ ខ្លឹមសារប្រឌិតព័ត៌មានមិនពិតគ្មានមូលដ្ឋានច្បាស់លាស់ជាច្រើនក្នុងគោលដៅទម្លាក់កំហុសដោយទុច្ចរិតមកលើ រាជរដ្ឋាភិបាលកម្ពុជា ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ យូ ហាំងមាង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅ ផ្លូវក្រុម១១ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ពាក់ព័ន្ធការឃាត់ខ្លួនជនសង្ស័យខាងលើគឺ សមត្ថកិច្ចជំនាញ បានអនុវត្តតាមវិធានការស្រាវជ្រាវស៊ើប អង្កេតរបស់សមត្ថកិច្ចជំនាញលើបទល្មើសជាក់ស្តែង និងមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យនៅត្រង់ចំណុច ភូមិផ្សារលើ ក្រុងសៀមរាប ខេត្តសៀមរាប រួចបន្តបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី ធ្វើការសាកសួរ និងបន្តនីតិវិធី។ ដោយយោងតាមចម្លើយសារភាព និងប្រមូលបានភស្តុតាង ជនសង្ស័យពិតជា បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Hang Meang Khou ប្រព្រឹត្តសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ មានចរិតញុះញង់ពាក់ព័ន្ធការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យសាធារណជនមានការយល់ច្រឡំបង្កឱ្យមានការរើសអើង ប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសថ្នាក់ដឹកនាំ។ ជាងនេះថែមទៀត ជនសង្ស័យតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះ ខ្លឹមសារប្រឌិតព័ត៌មានមិនពិតគ្មានមូលដ្ឋានច្បាស់លាស់ជាច្រើនក្នុងគោលដៅទម្លាក់កំហុសដោយទុច្ចរិតមកលើ រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើគឺ សមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃ ការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ និងធ្វើការច្រានចោលចំពោះក្រុមជ្រុលនិយម និងការ ផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយខុសពីការពិតផ្ទុយពីការអនុវត្តវិធានការច្បាប់ត្រឹមត្រូវ ចំពោះសកម្មភាពជនសង្ស័យខាងលើបានប្រព្រឹត្តបទល្មើសជាក់ស្តែងពិតប្រាកដ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×