ព្រះវិហារ ៖ពលរដ្ឋខ្មែរ កំពុងផ្ទុះការកោតសរសើរ លើភាពក្លាហាន របស់វីរៈកងទ័ពកម្ពុជា គឺលោកព្រិន្ទបាលឯក អ៊ុក គា ជាមេបញ្ជាការរង កងអនុសេនាតូចទី១ កងអនុសេនាធំទី៣ វរសេនាតូចលេខ៣៧១ កងពលតូចអន្តាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលហ៊ានប្រឈម និងបោះសម្តីទៅលើការឈ្លានពានរបស់កងទ័ពសៀម ដែលព្យាយាម បង្កភាពតានតឹង សន្សំចិត្ត មករករឿងញុះញង់ ទៅលើទាហានខ្មែរនៅភូមិសាស្ត្រចំណុចភ្នំខ្មោច នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៥នេះ ។
ដេីម្បីបុព្វហេតុការពារជាតិមាតុភូមិ! ព្រឹកមិញ លោកពូ ដែលជាកងទ័ពជួរមុខកម្ពុជា គ្មានពាក្យថារារែកនឹងឈរពាំងទទល់ដេញចោរខ្មាំងឈ្លានពាននោះទេ ។
លោកព្រិន្ទបាលឯក អ៊ុក គា បានក្លាយជានិមិត្តរូប នៃភាពក្លាហានយ៉ាងអស្ចារ្យ នៃកងយោធពលខេមរភូមិន្ទរបស់ជាតិខ្មែរ ដែលយើងមិនដែលញញើត និងរាថយចំពោះសត្រូវឈ្លានពានទេ។
គាត់ជាមេបញ្ជាការរង កងអនុសេនាតូចទី១ កងអនុសេនាធំទី៣ វរសេនាតូចលេខ៣៧១ កងពលតូចអន្តាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣។
វីដេអូនៅថ្ងៃនេះ កាន់តែទាក់ទាញកម្លាំងថាមពល និងការលើកទឹកចិត្តគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់ជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសចំពោះទឹកចិត្តម៉ឺងម៉ាត់ និងរឹងមាំរបស់ទាហានយើងនៅសមរភូមិចជួរមុខ។
“អញបាញ់ឥឡូវហើយ! ឪកុំ ! ” តើគាត់ជានរណា? គឺលោកព្រិន្ទបាលឯក អ៊ុក គា មេបញ្ជាការរង កងអនុសេនាតូចទី១ កងអនុសេនាធំទី៣ វរសេនាតូចលេខ៣៧១ កងពលតូចអន្តាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣។
ពួកគាត់ជាកម្លាំងសមរភូមិជួរមុខយ៉ាងរឹងមាំបំផុត សម្រាប់ជាតិខ្មែរទាំងមូល។ នេះជាទឹកចិត្តរបស់កងទ័ពខ្មែរ ក្រោមការបង្កើតទ័ពរបស់បុរសខ្លាំងយើង គឺតេជោសែន។
ក្រោយស្ថានភាពនៅក្រុងបាងកក រៀងស្រាលបន្តិច ស្រាប់តែទាហានថៃ នៅតាមសមរភូមិជួរមុខ ចាប់ផ្តើមបង្កើនភាពតានតឹងឡើងវិញជាមួយកងទ័ពកម្ពុជា។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ទាហានសៀមឈុតខ្មៅមួយក្រុម ចេះតែចង់បង្កបញ្ហាជាមួយទាហានកម្ពុជារបស់យើង នៅសមរភូមិជួរមុខភ្នំខ្មោច។
តាមការវាយតម្លៃរបស់ទាហានកម្ពុជានៅជួរមុខ បានឲ្យដឹងថា ទាហានសៀមឈ្លានពាន ចេះតែចង់រុលចូលដីខ្មែរ និងដើរល្បាតខុសតម្រាយផ្លូវចាស់ ព្រោះតែចង់ឲ្យទាហានដ៏អង់អាចរបស់ខ្មែរខឹង និងអត់ធ្មត់មិនបាន ហើយឈានដល់ការផ្ទុះអាវុធ។ ក្នុងនោះ ទាហានជួរមុខម្នាក់ ស្ទើរតែអត់ធ្មត់បម្រុងផ្ទុះអាវុធទៅក្រុមទាហានឈ្លានពានថៃ ប៉ុន្ដែត្រូវបានមិត្តរួមអាវុធឃាត់ឲ្យស្ងប់ចិត្ត បញ្ចៀសការផ្ទុះអាវុធ។
លោកព្រិន្ទបាលឯក អ៊ុក គា មេបញ្ជាការរងកងអនុសេនាតូចទី១ កងអនុសេនាធំទី៣ វរសេនាតូចលេខ៣៧១ កងពលតូចអន្ដរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលស្ពានអាវុធធន់ធ្ងន់ប្រភេទ B40 បានស្រែកគំរាមចង់ផ្ទុះអាវុធ សំដៅក្រុមទាហានថៃ ដោយសារខឹងជាមួយចរិកប្រហើន ចង់ឈ្លានពានរបស់កម្ពុជាមិនឈប់មិនឈរ។
សម្រាប់កងទ័ពនៅជួរមុខរបស់កម្ពុជា ដែលមានវិន័យយ៉ាងម៉ឺងម៉ាត់ និងស្តាប់បទបញ្ជាត្រឹមត្រូវ គឺមិនអាចចូលការបញ្ឆោតរបស់ទាហានសៀមនោះឡើយ តែបើសិនសត្រូវឈ្លានពានទាំងនេះ នៅតែចូលឈ្លានពាន ហើយបាញ់ប្រហារមកលើកងទ័ពយើងនោះ គឺដាច់ការឆ្លើយតប និងវាយលុកត្រូវតែធ្វើភ្លាមៗតែម្តង មិនទុកនោះឡើយ។
កាលពីប៉ុន្មានថ្ងៃមុននៅសមរភូមិមុំ៣ ដែលទាហានទាំង២ ត្រូវជួបគ្នា៣ដង ក្នុងមួយសប្តាហ៍ ប៉ុន្តែពួកគេចង់បង្ករឿង ស្រាប់តែល្បាតខុសផ្លូវ ហើយត្រូវទាហានកម្ពុជា រុញឲ្យត្រឡប់ទៅវិញ និងដើរល្បាតតាមការផ្លូវចាស់ដែលធ្លាប់ធ្វើរួមគ្នា។
តាមរយៈវីដេអូ និងរូបភាពដែលបណ្ដាញព័ត៌មានទទួលបាន, ពេលតឹងសម្តីដាក់គ្នានៅតំបន់សមរភូមិភ្នំខ្មោច កងទ័ពកម្ពុជា គ្មានការខ្លាចញញើតជាមួយទាហានសៀមនោះឡើយ ហើយបង្ហាញពីភាពអង់អាចក្លាហាន ដោយដេញពួកគេឲ្យត្រឡប់ថយក្រោយ ពេលរុលចូលខុសតម្រាយផ្លូវល្បាត៕រក្សាសិទ្ធដោយ ៖ សុទ្ធលី





