Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលខេត្តបាត់ដំបង​ ៖ គ្មានករណីបង្កៃគ្រាប់បែកនៅឃុំភ្នំសំពៅស្រុកបាណន់ នោះទេ

បាត់ដំបង ​ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ សូមជម្រាបជូន​សាធារណជន​អ្នកសារព័ត៌មាន​និងអ្នកប្រើប្រាស់បណ្តា​ញសង្គមជ្រាបថាកាលពីវេលាម៉ោង១៣និង០០នាទីថ្ងៃទី ៥ខែ​ កក្កដា​ឆ្នាំ២០២៥​ ប្រជាពលរដ្ឋឈ្មោះវង្ស​ ផា​ ណា ភេទស្រីអាយុ៤១ឆ្នាំរស់នៅក្រុមទី១៤ភូមិភ្នសំពៅលិច​ឃុំភ្នំសំពៅ​ ស្រុកបាណន់​ បានរាយការ​ណ៍មកសមត្ថកិ ច្ចនគរ​បាលប៉ុស្តិ៍រដ្ឋបាលភ្នំសំពៅ​ ថាប្រទះឃេីញគ្រាប់បែកមួយស្ថិតនៅកន្លែងតូបលក់ដូររបស់ខ្លួន។

ទទួលបានព័ត៌មាននេះ​ តាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ សមត្ថកិច្ចនគរបាលស្រុកបាណន់ដែលមានលោកវរសេនី​យ៍​ទោ​ ហេង​ បារាំង​ ជាអធិការនគរ បាលស្រុកដឹកនាំកម្លាំងរួមសហការជាមួយមន្រ្តីជំនាញ​អង្គភាពស៊ីម៉ាក់ CMAC ធ្វេីការត្រួតពិនិត្យនិងវាយតម្លៃសន្និដ្ឋានថា៖
១-​សំបកគ្រាប់នេះគឺជាប្រភេទគ្រាប់បែកដៃ ក្រឡាទៀប F1 ផលិតនៅអតីតសហភាពសូវៀតដែលមានសភាពច្រេះចាប់ខ្លាំង គ្មានជាតិរំសេវ គ្មានគីបបំបែក ខូចគុណភាពទាំងស្រុងហេីយ​ ។
២-សំបកគ្រាប់នេះមិនមានឥទ្ធិពល នាំទៅដល់ការផ្ទុះបាននោះទេ​ វាជាយុទ្ធភ័ណ្ឌសេសសល់ពីសម័យសង្រ្គាម។
៣-ស្ថានភាពសំបកគ្រាប់នេះស្ថិតនៅលើដី គ្មានតំណរភ្ជាប់ណាមួយ ដែលអាចបង្កការផ្ទះ ហើយក៏មិនមែនជា ស្ថាន​ភាព ដាក់​(បង្កៃ)ដើម្បីបំផ្ទុះនោះទេ។
៤-អាចមានមនុស្សយកសំបកគ្រាប់នេះទៅបោះនៅទីនោះក្នុងហេតុផលឬចេតនាណាមួយ។

នៅក្រោយពេលពិនិត្យមន្រ្តីអង្គភាព​ស៊ីម៉ាក់​CMA​C​បានយកសំបកគ្រាប់នេះទៅរក្សាទុកហេីយ ប៉ុន្តែសមត្ថកិច្ចនគរបាលបានបន្តសាកសួរស្រាវ​ជ្រាវ​ស្វែងរកប្រភពដែលនាំយកវត្ថុនេះមកកាន់ទីតាំងខាងលេី។

ដូចបានជម្រាបជូនខាងលេី​សូមសាធារណជន​អ្នកសារព័ត៌មាននិងអ្នកនិ​យមប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាននិងកុំមានការភាន់ច្រឡំ៕រក្សាសិទ្ធដោយ : សុទ្ធលី

×