Friday, August 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រេស៊ីល បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងការពង្រឹងពហុភាគីនិយម និងការពេញចិត្តនូវព័ត៌មានអំពីការព្រមព្រៀង ស្តីពីបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ

ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា បានចេញផ្សាយព័ត៌មាននៅថ្ងៃទី៣១ខែកក្កដានេះថា “រដ្ឋាភិបាលនៃប្រទេសប្រេស៊ីលបានទទួលដោយការពេញចិត្តនូវព័ត៌មានអំពីការព្រមព្រៀងស្តីពីបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដែលសម្រេចបាន កាលពីថ្ងៃទី ២៨ ខែកក្កដា រវាងថៃ និងកម្ពុជា នៅចុងបញ្ចប់នៃកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី។ នេះបើតាមក្រសួងការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានចេញសេចក្ដីប្រកាសព័ត៌មាន លេខ ៣៤៤ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ប្រេស៊ីល បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងការពង្រឹងពហុភាគីនិយម ព្រមទាំងលើកទឹកចិត្តឱ្យភាគីទាំងពីរបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ក្នុងគោលបំណងកសាងសន្តិភាពយូរអង្វែង ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួន តំបន់អាស៊ីអាគ្នេយ៍ និងសហគមន៍អន្តរជាតិ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×