Sunday, August 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃបញ្ជូនទាហាន​កម្ពុជា​តែ​ ២នាក់​ប៉ុណ្ណោះ​ ​ត្រឡប់មកវិញ​នៅម៉ោងព្រឹកនេះ​

ព្រំដែន ៖ ទាហាន​កម្ពុជា​ ២នាក់​ ក្នុង​ចំណោម​២០នាក់​ ដែល​ថៃបានចាប់ខ្លួន​ ត្រូវបាន​បញ្ជូន​ត្រឡប់មក​កម្ពុជាវិញ​ តាម​ច្រក​អូរស្មាច់​ ខេត្ត​ឧត្តរមានជ័យ​។ វីរកងទ័ពទាំង២នាក់​ ត្រូវបាន​ដឹកតាមរថយន្ត​សង្រ្គោះ​បន្ទាន់។

ទាហានខ្មែរ​ពីររូប​ ដែលថៃបានបញ្ចូនមក​ គឹ១​ អនុសេនីយត្រី​ អាង​ អឿង​ ៥៣ឆ្នាំ និង២​ ពលបាលទោ​ ម៉ម​ វុឌ្ឍី​ អាយុ៣៧ឆ្នាំ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា កងទ័ពខ្មែរពីររូបក្នុងស្ថានភាពមានរបួសក្នុងចំណោម ២០ រូបស្ថិតក្រោមការគ្រប់គ្រងរបស់ទ័ពថៃ ត្រូវបានបញ្ជូនមកកម្ពុជាវិញតាមច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ និងបានកំពុងដឹកតាមរថយន្តសង្គ្រោះរបស់ពេទ្យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×