Monday, August 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការហាមឃាត់មិនឱ្យមានការបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) ជាដាច់ខាតក្នុងរយៈពេល ១៥ថ្ងៃ សម្រាប់ខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ!

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋបន្តិរដ្ឋបន្ត្រីក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹង ជម្រាបមកអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ
ដូចជា – ឯកឧត្តម អភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ – ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ – ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ – ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង – លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន – ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តកោះកុង – ឯកឧត្តម អភិបាលនគណៈអភិបាលខេត្តសៀមរាប – ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ស្ដីពីការហាមឃាត់ការបង្ហោះយន្តហោះគ្មានមនុស្សបើក(ដូន)។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ក្នុងគោលបំណង់លើកកម្ពស់ការគ្រប់គ្រងនិងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាព សង្គមនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃនិងខេត្តពាក់ព័ន្ធក្នុងកាល:ទេស:ដែលប្រទេសជាតិត្រូវ បានប្រទេសថៃរំលោភបំពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង ខ្ញុំសូមធ្វើការ ណែនាំដល់ ឯកឧត្តម លោកជំទាវ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន ដោយត្រូវហាមឃាត់ មិនឱ្យមានការបង្ហោះយន្តហោះគ្មានមនុស្សបើក(ដូន) ជាដាច់ខាតក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទទួល បានគោលការណ៍ណែនាំនេះ។

ក្នុងករណីមានការបង្ហោះយន្តហោះគ្មាន់មនុស្សបើក(ខ្លូន) អ្នកប្រព្រឹត្តល្មើស នឹងត្រូវទទួលទោសទណ្ឌ និងវិធានការរដ្ឋបាលតាមច្បាប់កំណត់ជាធរមាន។ ទន្ទឹមនេះ រដ្ឋបាលខេត្តត្រូវ ចាត់ចែងតាមដាន និងគ្រប់គ្រងសភាពការណ៍ខាងលើឱ្យបានម៉ឹងម៉ាត់បំផុត ព្រមទាំងធ្វើរបាយការណ៍ជារៀង រាល់ថ្ងៃជូនមកក្រសួងមហាផ្ទៃដែលមានអគ្គនាយកដ្ឋានរដ្ឋបាលជាសេនាធិការ កុំបីខាន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×