ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមទាំង អង្គការសុខភាពពិភពលោក (WHO) និងអង្គការពាក់ព័ន្ធផ្សេងទៀត អញ្ជើញចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥។
សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន។
ជំរំនេះមានជនភៀសសឹកសរុបជាង៤ពាន់គ្រួសារ ស្មើនឹងជាង១ម៉ឺននាក់។ តំណាងអង្គទូតដែលចូលរួមទស្សនកិច្ចនៅជំរំភៀសសឹកក្រោមការសម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមមាន ប្រទេសមីយ៉ាន់ម៉ា ឡាវ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន ចិន រុស្ស៊ី វៀតណាម អាមេរិក សហភាពអឺរ៉ុប និងកាណាដា៕រក្សាសិទ្ធដោយ៖សុទ្ធលី























