ភ្នំពេញ ៖ ស្ថានទូតសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា ប្រកាសបដិសេធ ដែលប្រព័ន្ធផ្សព្វផ្សាយចេញផ្សាយទាក់ទងនឹងការលក់គ្រាប់ Korean GPS Guided bombដែលផលិតដោយកូរ៉េ និងយន្តហោះវាយប្រហារធុនស្រាលAt-6 TH ឱ្យទៅប្រទេសថៃនោះ គឺជារឿងមិនពិតទេ
ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី៨ខែសីហាឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា យើងខ្ញុំសូមជម្រាបជូនសាធារណជនជ្រាបថា របាយការណ៍ដែលបានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជាមួយចំនួនទាក់ទងនឹងការលក់គ្រាប់ Korean GPS Guided bombដែលផលិតដោយកូរ៉េ និងយន្តហោះវាយប្រហារធុនស្រាលAt-6 TH ឱ្យទៅប្រទេសថៃនោះ គឺជារឿងមិនពិតទេ។
រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយបានសម្តែងក្តីសង្ឃឹមថាភាគីទាំងអស់នឹងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដោយស្មោះត្រង់ និងដោះស្រាយជម្លោះដោយសន្តិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី





