ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានឲ្យដឹងថា ជំនន់ទឹកភ្លៀង កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានជន់លិចនៅតាមតំបន់ខ្លះ នៃក្រុងព្រះសីហនុ។
ទឹកជំនន់នេះ បានកើតមានក្រោយពីមានភ្លៀងមួយមេធំ ដែលបណ្តាលឲ្យតំបន់ទំនាបមួយចំនួន នាទីប្រជុំជនក្នុងក្រុងព្រះសីហនុបានលិចលង់។
ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានឲ្យដឹងថា រហូតមកដល់ម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ភ្លៀងនៅតែបន្តធ្លាក់ជ្រុំមកយ៉ាងខ្លាំងជាបន្តបន្ទាប់..។
ពលរដ្ឋក្រុងព្រះសីហនុថា ដំណឹងនេះ ក៏ជាការជូនព័ត៌មានដល់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរដែលមានបំណងចូលមកកម្សាន្តខេត្តព្រះសីហនុ នៅចុងសប្តាហ៍នេះបានជ្រាបជាព័ត៌មាន ព្រោះខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះមានភ្លៀងធ្លាក់មករាល់ថ្ងៃជាប់មិនដាច់នោះទេ..៕ ដោយ៖ ដែន សីមា