អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអាទិត្យ ១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ៖ យោងតាមកម្មវិធីដែលបានឯកភាពគ្នា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៩:៣០នាទីព្រឹកនេះ កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាតរបស់ថៃនឹងចាប់ផ្តើមដំណើរការ។
កិច្ចប្រជុំលើកនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដែលប្រព្រឹត្តទៅនៅខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា ។ យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំង២ អាចជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រលប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឱ្យបានឆាប់រហ័ស៕ រក្សាសិទ្ធដោយ៖សុទ្ធលី



