Monday, August 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តអំពាវនាវឲ្យពលករចំណាក ស្រុកងាកមកធ្វើការនៅក្នុងស្រុកវិញខណៈ១៨០០០កន្លែងកំពុងតែរង់ចាំអ្នក

ខេត្តកំពង់ចាម: “ទោះបីបទឈប់បាញ់បានចូលជាធរមានយ៉ាងណាក៏ដោយនាពេលថ្មីៗនេះភាគីទ័ពសៀមបានបាញ់ផ្សែងពុលមកលើភាគីកម្ពុជាក្នុងបំណងឲ្យកម្លាំងទាហាននៅជួរមុខចុះខ្សោយរួចនឹងវាយជាលើកទី២ តែសូមសរសើរកម្លាំងទាហានរបស់យើងរឹងមាំ។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តក្នុងឱកាសចែកចំណោយសម្ដេចបវរធិបតីនិងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ពលករចំណាកស្រុកនិងជនភៀសសឹកប្រមាណ៧០០គ្រួសារដោយធ្វើឡើងនាព្រឹកថ្ងៃទី២៤សីហាឆ្នាំ២០២៥នៅបរិវេណសាលាស្ទឹងត្រង់និងស្រុកចំការលើ។ជាមួយនោះអាជ្ញាធរអំពាវនាវឱ្យពលរដ្ឋដែលចំណាកស្រុកត្រូវនាំគ្នាធ្វើការក្នុងស្រុកវិញ ដើម្បីជៀសវាងកុំឲ្យមានបញ្ហាណាមួយកើតឡើងពេលកំពុងបំរើរការងារនៅប្រទេសសៀម។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា:ជាការពិតពូ មីង ព្រមទាំងពលរដ្ឋផ្សេងទៀតដែលចំណាកស្រុកបានទៅធ្វើការនៅប្រទេសថៃគឺទទួលការមើលថោក ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលធ្វើឲ្យបងប្អូនដែលបម្រើការងារនៅថៃបានវិលត្រឡប់មកស្រុកកំណើតវិញជាបន្តបន្ទាប់។ចំណែកឯពលរដ្ឋផ្សេងទៀតដែលមានផ្ទះសម្បែងនៅជាប់ព្រំដែនកម្ពុជា-ថៃក្រោយពីមានផ្ទុះជម្លោះកើតឡើងក៏បាននាំគ្នារត់គេចខ្លួនមករកកន្លែងសុវត្ថិភាព។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍រំលឹកថា ភាគីទ័ពសៀមគឺបានបំពានមកលើយើងមុនដោយបានបាញ់ទាហានម្នាក់ស្លាប់នៅតំបន់មុំ៣ ។តែកម្ពុជាមានការអត់ធ្មត់ម្ដងហើយម្ដងទៀតចុងក្រោយរហូតដល់ថ្ងៃទី២៤កក្កដាឆ្នាំ ២០២៥ ក៏បានផ្ទុះអាវុធដោយភាគីសៀមជាអ្នកបង្កមកលើយើងមុន។ មូលហេតុនេះបានបង្ខំឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែនក្នុងខេត្តព្រះវិហារនិងឧត្តរមានជ័យនាំគ្នាចល័តតាមមធ្យោបាយផ្សេងៗ មកកាន់កន្លែងសុវត្ថិភាពដើម្បីគេចពីគ្រាប់ប្លោង។ពេលដែលអាជ្ញាធរខេត្តបានទទួលដំណឹងពីបងប្អូនពលករចំណាកស្រុកនិងជនភៀសសឹក គឺរដ្ឋបាលខេត្តបានឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់លើពួកគាត់ក្នុងនោះមាន÷
១.ត្រូវធ្វើអត្តសញ្ញាណកម្មបងប្អូននិងត្រូវធានាសុវត្ថិភាពជូនពួកគាត់ពេលកំពុងស្នាក់នៅ។
២.ត្រូវដោះស្រាយជីវភាពបងប្អូននឹងធ្វើយ៉ាងណាកុំឱ្យពួកគាត់ដាច់បាយឱ្យសោះ។
៣.ត្រូវហើយគ្រូពេទ្យទៅពិនិត្យសុខភាពជូនពួកគាត់ដល់កន្លែងស្នាក់នៅបណ្ដោះអាសន្ន ព្រោះថាការធ្វើដំណើរផ្លូវឆ្ងាយរួមផ្សំនឹងកត្តាជីវភាពខ្វះខាតអាចប្រឈមនិងជំងឺអ្វីមួយកើតឡើង។
ក្មេងៗដែលរត់គេចជាមួយឪពុកម្ដាយពីគ្រាប់របស់ទ័ពសៀម មកតាមបណ្ដាស្រុកនានាក្នុងខេត្តកំពង់ចាម គឺឲ្យពួកគេបានបំប៉នរៀនសូត្រនៅតាមសាលារៀនដូចជាឯងដែរ។ជាមួយនោះរដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចំណាកស្រុកសូមមេត្តាចុះឈ្មោះចូលធ្វើការងារនៅខេត្តកំពង់ចាមដែលមានរហូតដល់ ១៨០០០កន្លែង ក្នុងនោះមានវិស័យឧស្សាហកម្ម កសិកម្មជាដើម។

ឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាអនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាមក្នុងនាមឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន មានប្រសាសន៍លើកឡើងឲ្យដឹងដែរថាសម្រាប់អំណោយដែលចែកជូនដល់បងប្អូននាពេលនេះគឺមានគ្រឿងឧបភោគ បរិភោគ ព្រមទាំងម៉ូតូម៉ាកDream C 125 មួយគ្រឿងជាមធ្យោបាយសម្រួលការលំបាកក្នុងជីវភាពរស់នៅ។ជាមួយនោះសូមពាំនាំការផ្ដាំផ្ញើពីសំណាក់សម្ដេចតេជោសែនសម្ដេចបវរអធិបតី ដែលតែងតែក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានឲ្យយកចិត្តទុកដាក់លើបងប្អូនពលករចំណាកស្រុកនិងជនភៀសសឹក។

ឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍បន្តថាចំពោះមូលហេតុដែលជួបជុំគ្នានៅទីនេះគឺដោយសារតែទាហានសៀមបានឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាយើងដោយចង់បានប្រាសាទនិងដីនេះជាមហិច្ឆតារបស់ទ័ពសៀមតែត្រូវបានទប់ស្កាត់ដោយភាពក្លាហានពីសំណាក់កម្លាំងវីរៈយុទ្ធជនជួរមុខបានទប់ទល់មិនឲ្យខ្មាំងសត្រូវឈ្លានពានបាន។ ជាក់ស្ដែងប្រជាពលរដ្ឋកម្ពុជាក្នុងប្រទេសនិងក្រៅប្រទេសបាននាំគ្នាសាមគ្គីជាធ្លុងមួយពុះកញ្ជ្រោលធ្វើឲ្យកក្រើកដល់ប្រធានាធិបតីដូណាល់ ត្រាំ
បានឱ្យប្រទេសម៉ាឡេស៊ី ប្រធានអាស៊ានធ្វើការប្រជុំជាបន្ទាន់ ដោយមានសម្ដេចបវរធិបតីនិងភាគីថៃឲ្យគោរពបទឈប់បាញ់ចូលជាធរមានក្នុងនោះអ្នកអង្កេតការណ៍មានសហរដ្ឋអាមេរិកនិងចិន។
ក្រោយបញ្ចប់សង្គ្រាមប្រាំថ្ងៃកម្ពុជាយើងបាននាំអង្គទូត អគ្គរដ្ឋទូត បានអញ្ជើញចុះពិនិត្យដល់ព្រំដែនឃើញមានលំនៅឋានពលរដ្ឋ ទីអារាម ព្រមទាំងប្រាសាទព្រះវិហារ ដែលត្រូវបានភាគីសៀមជាអ្នកបាញ់ស្រោចមកលើយើងបណ្ដាលឲ្យរងការខូចខាតខ្ទេចខ្ទាំ។ដូច្នេះប្រវត្តិសាស្ត្រនេះនឹងកត់ត្រាទុកដែលធ្វើឲ្យសៀម ដកថយនិងមានភាពអាម៉ាសនៅលើឆាកអន្តរជាតិ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×