Friday, September 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនក្មេងទំនើងរហស្សនាមក្រុមទឹកអំពៅចំនួន០៨នាក់ ដែលបានគ្រវីដែកទីបដងឆ័ត្រវ៉ៃទៅលើសមត្ថកិច្ច ដើម្បីកុំឱ្យសមត្ថកិច្ចចូលឃាត់

ភ្នំពេញ ៖ នគរបាលខណ្ឌដង្កោ បង្ក្រាបជាក់ស្តែងករណី ជនសង្ស័យបានចំនួន០៨នាក់ជាក្រុមក្មេងទំនើង ក្រុមទឹកអំពៅ ដែលកាន់កាប់ ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត(ដែកទីបដងឆ័ត្រប្រវែង១១០សង់ទីម៉ែត្រ) និង ប្រឆាំងនឹងអ្នករាជការសាធារណៈ  កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៣និង០០នាទី ត្រង់ចំណុចក្បែរស្តុបABC ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យបានចំនួន០៨នាក់រួមមាន៖
១/ឈ្មោះ ជុំឌី អេវ៉េទីរ៉ូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី០៩សាលាជាស៊ីមសាមគ្គី ស្នាក់ទីផ្ទះជួលមុខផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ (គ្មានសារធាតុញៀន)
២/ឈ្មោះ ម៉ោង សៀមិញ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបុរីអូបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ (គ្មានសារធាតុញៀន)
៣/ឈ្មោះ សម្បត្តិ ចាន់សុខ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកអីវ៉ាន់ ទីលំនៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ (គ្មានសារធាតុញៀន)
៤/ឈ្មោះ ឌី ឆាលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ម្ជូរ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ (គ្មានសារធាតុញៀន)
៥/ឈ្មោះ សល់ ទ្រីម៉េងហុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៨សាលាជម្ពូវ័ន ទីលំនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ (គ្មានសារធាតុញៀន)
៦/ឈ្មោះ កា រ៉ូសា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបររកម្មករដឹកជញ្ជូន ទីលំនៅភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ (គ្មានសារធាតុញៀន)
៧/ឈ្មោះ ផាត លឹមហៀង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផ្ទះសំណាក់ ទីលំនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (គ្មានសារធាតុញៀន)
៨/ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (គ្មានសារធាតុញៀន)
៩/ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (គ្មានសារធាតុញៀន)

វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ  សេរីឆ្នាំ២០២០ គ្មានផ្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន5728562 ចំនួន០១គ្រឿង ២/ទូរស័ព្ទដៃម៉ាក IPHONE X ពណ៌ខ្មៅ ចំនួន០១គ្រឿង ៣/ផ្លាកលេខម៉ូតូ បន្ទាយមានជ័យ1V-9979 ចំនួន០១សន្លឹក (របស់ឈ្មោះ ម៉ោង សៀមិញ), ៤/ម៉ូតូម៉ាកស៊ុយសូគីនិច ពណ៌ស សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខភ្នំពេញ1LF-9383 មានលេខតួ372868 និងលេខម៉ាស៊ីន373119 ចំនួន០១គ្រឿង ៥/ទូរស័ព្ទដៃម៉ាក IPHONE ពណ៌ផ្កាឈូក ចំនួន០១គ្រឿង (របស់ឈ្មោះ សម្បត្តិ ចាន់សុខ) ៦/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1LP-8571 មានលេខតួ និងលេខម៉ាស៊ីន0322375 ចំនួន០១គ្រឿង ៧/ទូរស័ព្ទដៃម៉ាក IPHONE 15 ពណ៌ប្រផះ ចំនួន០១គ្រឿង (របស់ឈ្មោះ ឌី ឆាលី) ៨/ម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1LH-7158ចំនួន០១គ្រឿង (របស់ឈ្មោះ សល ទ្រីម៉េងហុង) ៩/ម៉ូតូម៉ាកហុងដា ស្កូបពី ពណ៌ក្រហម សេរីឆ្នាំ២០២៥ គ្មានផ្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន8394476 ចំនួន០១គ្រឿង ១០/ទូរស័ព្ទដៃម៉ាក SAMSUNG ពណ៌ត្រាវ ចំនួន០១គ្រឿង (របស់ឈ្មោះ ផាត លឹមហៀង) ១១/ទូរស័ព្ទដៃម៉ាក IPHONE (មិនដំណើរការ) ចំនួន០២គ្រឿង (របស់ឈ្មោះ សុខ ផានិត), ១២/ទូរស័ព្ទដៃម៉ាកIphone 11 ពណ៌ក្រហមចំនួន០១គ្រឿង, ១៣/ទូរស័ព្ទដៃម៉ាក Tecno ពណ៌ខ្មៅចំនួន០១គ្រឿង(របស់ឈ្មោះ កា រ៉ូសា) ១៤/ដែកទីបដងឆ័ត្រពណ៌សប្រវែង១១០សង់ទីម៉ែត្រចំនួន០១ដើម។

ហេតុការណ៍៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៣និង០០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក បានជិះម៉ូតូល្បាតនៅចំណុចស្តុបបាគូ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញក្រុមក្មេងទំនើង០១ក្រុមមានគ្នា៤០នាក់ ជិះម៉ូតូ២០គ្រឿង បានកាន់ដែកទីបដងឆ័ត្រ តាមផ្លូវបេតុង៥០ម៉ែត្រ ឃើញដូចនេះសមត្ថកិច្ចយើងក៏បានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំ ប៉ុន្តែក្រុមជនសង្ស័យមិនព្រមឈប់ឱ្យសមត្ថកិច្ចត្រួតពិនិត្យទេ ក៏បានបើកម៉ូតូគេចខ្លួន ហើយកម្លាំងសមត្ថកិច្ចយើងក៏បានប្រកាសតាមវិទ្យុទាក់ទង ដើម្បីឱ្យកម្លាំងដែលនៅគោលដៅខាងមុខជួយស្ទាក់ តែត្រូវបានក្រុមជនសង្ស័យបានគ្រវីដែកទីបដង ឆ័ត្រវ៉ៃទៅលើសមត្ថកិច្ច ដើម្បីកុំឱ្យសមត្ថកិច្ចចូលឃាត់ តែវ៉ៃមិនត្រូវសមត្ថកិច្ច រួចក្រុមជនសង្ស័យក៏នាំគ្នាបើក ម៉ូតូគេចខ្លួនបន្តទៀត ។

ពេលនោះកម្លាំងសមត្ថកិច្ចក៏បានជិះម៉ូតូដេញតាមក្រុមជនសង្ស័យខាងលើ រហូតដល់ស្តុបABC ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រុមជនសង្ស័យក៏បានបើកម៉ូតូបុកសមត្ថកិច្ច បណ្តាលឱ្យសមត្ថកិច្ចចំនួន០២រូប ដួលម៉ូតូបណ្តាលឲ្យរងរបួសស្រាល ហើយម៉ូតូរបស់ក្រុមជនសង្ស័យក៏បានដួលផងដែរ ដោយបម្រុងរត់គេច  សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ ១/ឈ្មោះ ជុំឌី អេវ៉េទីរ៉ូ ភេទប្រុស អាយុ១៥ឆ្នាំ ២/ឈ្មោះ ម៉ោង សៀមិញ ភេទប្រុស អាយុ១៥ឆ្នាំ ៣/ឈ្មោះ សម្បត្តិ ចាន់សុខ ភេទប្រុស អាយុ១៥ឆ្នាំ ៤/ឈ្មោះ ឌី ឆាលី ភេទប្រុស អាយុ១៧ឆ្នាំ ៥/ឈ្មោះ សល់ ទ្រីម៉េងហុង ភេទប្រុស អាយុ១៥ឆ្នាំ ៦/ឈ្មោះ កា រ៉ូសា ភេទប្រុស អាយុ១៥ឆ្នាំ ៧/ឈ្មោះ ផាត លឹមហៀង ភេទប្រុស អាយុ១៥ឆ្នាំ ៨/ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ១៥ឆ្នាំ ៨/ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ១៥ឆ្នាំ រួមនិងវត្ថុតាង ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ  សេរីឆ្នាំ២០២០ គ្មានផ្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន5728562 ចំនួន០១គ្រឿង ២/ទូរស័ព្ទដៃម៉ាក IPHONE X ពណ៌ខ្មៅ ចំនួន០១គ្រឿង ៣/ផ្លាកលេខម៉ូតូ បន្ទាយមានជ័យ1V-9979 ចំនួន០១សន្លឹក (របស់ឈ្មោះ ម៉ោង សៀមិញ), ៤/ម៉ូតូម៉ាកស៊ុយសូគីនិច ពណ៌ស សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខភ្នំពេញ1LF-9383 មានលេខតួ372868 និងលេខម៉ាស៊ីន373119 ចំនួន០១គ្រឿង ៥/ទូរស័ព្ទដៃម៉ាក IPHONE ពណ៌ផ្កាឈូក ចំនួន០១គ្រឿង (របស់ឈ្មោះ សម្បត្តិ ចាន់សុខ) ៦/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1LP-8571 មានលេខតួ និងលេខម៉ាស៊ីន0322375 ចំនួន០១គ្រឿង ៧/ទូរស័ព្ទដៃម៉ាក IPHONE 15 ពណ៌ប្រផះ ចំនួន០១គ្រឿង (របស់ឈ្មោះ ឌី ឆាលី) ៨/ម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1LH-7158ចំនួន០១គ្រឿង (របស់ឈ្មោះ សល ទ្រីម៉េងហុង) ៩/ម៉ូតូម៉ាកហុងដា ស្កូបពី ពណ៌ក្រហម សេរីឆ្នាំ២០២៥ គ្មានផ្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន8394476 ចំនួន០១គ្រឿង ១០/ទូរស័ព្ទដៃម៉ាក SAMSUNG ពណ៌ត្រាវ ចំនួន០១គ្រឿង (របស់ឈ្មោះ ផាត លឹមហៀង) ១១/ទូរស័ព្ទដៃម៉ាក IPHONE (មិនដំណើរការ) ចំនួន០២គ្រឿង (របស់ឈ្មោះ សុខ ផានិត), ១២/ទូរស័ព្ទដៃម៉ាកIphone 11 ពណ៌ក្រហមចំនួន០១គ្រឿង, ១៣/ទូរស័ព្ទដៃម៉ាក Tecno ពណ៌ខ្មៅចំនួន០១គ្រឿង(របស់ឈ្មោះ កា រ៉ូសា) ១៤/ដែកទីបដងឆ័ត្រពណ៌សប្រវែង១១០សង់ទីម៉ែត្រចំនួន០១ដើម ។បច្ចុប្បន្នក្មេងទំនើងខាងលើនិងវត្ថុតាងត្រូវសមត្ថកិច្ចយកមកធ្វើការសាកសួរនៅអធិការដ្ឋានននគរបាលខណ្ឌដង្កោដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×