Tuesday, September 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រហ្មទណ្ឌខេត្ដដឹកនាំបំបែកសំណុំរឿ​ងក្រុមប្លន់ម៉ូតូដ៏កក្រេីកនៅស្រុកបសេ​ដ្ឋ​និងស្រុកភ្នំស្រួច​ ឃាត់មុខស​ញ្ញា​ច្រេីននាក់រួមជាមួយវត្ថុតាងជនរងគ្រោះត្រឡប់មកវិញ​

កំពង់ស្ពឺ៖​ ដោយបានការដឹកនាំបញ្ជា​ដ៏ខ្ពង់ខ្ពស់ពី​ លោ​កឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបា​លខេត្ដកំពង់ស្ពឺ​ និងការ​សម្រ​បសម្រួ​លនីតិវិធី​ ពីឯកឧត្ដម​ព្រះរាជអាជ្ញា​ អ​យ្យការអមសាលាដំ​បូងខេត្ដកំពង់ស្ពឺ​ កំលាំងនគរបាលព្រហ្មទណ្ឌ​ ដឹកនាំផ្ទាល់ពីលោកឧត្ដ​មសេនីយ៍ត្រី​ សម​ សាក់​ ស្នងការរង​ បញ្ជាផ្ទាល់អធិការ​ន​គរបាលស្រុ​ក​បសេដ្ឋ​ អធិការនគរ​បាលស្រុកភ្នំស្រួច​ ការិយាល័យនគរបាលព្រហ្ម​ទណ្ឌកម្រិតធ្ងន់​ បានស​ហ​ការស្រាវ​ជ្រាវរហូតឈានទៅធ្វេីការកំ​ណត់មុខសញ្ញាបក្ខពួកក្រុមចោ​រប្លន់(ក្រុម​លួចដោ​យ​មានស្ថានទម្ងន់​ទោស​ ។

បញ្ជាក់ពីលោកអធិការនគរបាលស្រុ​កភ្នំស្រួចថាកា​ល​ពីថ្ងៃទី៣០.០៨.​២០​២​៥ វេលាម៉ោង១៤និង២០នាទី នៅ​ចំណុចមុ​ខផ្ទះលក់ចាប់ហួយនិងសាំងភូមិរស្មីសាមគ្គី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ករ​ណីលួចដោយមានស្ថានទម្ង​ន់ទោស(ប្លន់យកម៉ូតូហុងដា​ឌ្រីម​ភ្នំពេ​ញ1GB-​90​3​9)​បង្កដោយជនស​ង្ស័​យ៦នាក់មិនស្គាល់អត្តសញ្ញា​ណ ជិះម៉ូតូ៣គ្រឿងប្រើ​ កាំបិតបុ័ងតោ ដាវ និងខ្សែក្រវ៉ាត់ធ្វេីសកម្មភាព​ ។

តាមការឲ្យដឹង​ពីជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់សមត្ថកិច្ចបាន​ស្រាវជ្រាវនិងឃា​ត់ខ្លួ​នមុខសញ្ញាចំនួន​៦នាក់៖​ ១​.ឈ្មោះ​ សេង ឡុង ប្រុស​ ១៩ឆ្នាំ​ ២.ឈ្មោះ ផា​វ ថេត ប្រុស​ ១៤ឆ្នាំ​ ៣.ឈ្មោះ​ អ៊ុន សុខគា ប្រុស ១៧ឆ្នាំ ៤.​ឈ្មោះ​ គឿង ប៊ុនណា ប្រុស​ ១៨ឆ្នាំ​ ៥.ឈ្មោះ​ សែ​ត ឆាត ប្រុស​ ២៣ឆ្នាំ​ ៦.ឈ្មោះ​ ភា សំ​ណាង ប្រុស​ ២០​ឆ្នាំ ដកហូត​ម៉ូតូ​៣​គ្រឿង(រកឃេីញម៉ូតូជនរង​គ្រោះ​១​គ្រឿង​ -ម្សៅក្រាមពណ៍សថ្លាសង្ស័​យ​គ្រឿងញៀន ៤កញ្ចប់-​កាំបិតកែច្នៃ១ដើម-ពូថៅ២ដើម-ទូរ​ស័ព្ទដៃ​៣គ្រឿង-កាតាបស្ពាយសំរាប់ដាក់ពូថៅ១-ក្បាំងមុខម៉ូតូមួយ​ចំនួន។

តាមចម្លើយសារភាពក្រុមជនសង្ស័​យ​ធ្លាប់ធ្វើសកម្ម​ភា​ពប្លន់ម៉ូតូ៣លើកក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ​ ប៉ុន្ដែជំនាញបន្ដសាក​សួរ​និងពិនិត្យករណីនេះបន្ថែមទៀតលេីករណីកេីតហេតុដែលបង្កឡេីងដោយក្រុមចោរសកម្ម។

បច្ចុប្បន្នក្រុមចោររួមជាមួយវត្ថុតាងបាននាំយកមកកា​ន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ដេីម្បីចំណាត់ការបន្ដ​ និងកសាងសំ​ណុំរឿងបញ្ជូនទៅអយ្យការ​ ចាត់កា​រ​តាមនីតិវិធីច្បាប់លេីក្រុមបក្ខពួកចោ​រ​ទាំងនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×