Friday, September 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោសែន ពន្យល់ពីសកម្មភាពរាយបន្លាលួសរបស់យោធាថៃ ដល់ភារធារីអាមេរិក ហើយទទួលការឆ្លើយតបថា អាមេរិកកំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យកម្ពុជា-ថៃ មានសន្តិភាពពេញលេញ

ភ្នំពេញ ៖ ក្នុងជំនួបជាមួយ លោកស្រី Bridgette L.Walker ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើសហរដ្ឋ​អា​មេ​រិក បន្តយកចិត្តទុកដាក់តាមដានសកម្មភាពរាយបន្លាលួសតាមបន្ទាត់ព្រំដែន ពី​សំណាក់​កងទ័ពថៃ ដែលជាទង្វើបំពានលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់។

លោក ជា ធីរិទ្ធ អ្នកពាក្យព្រឹទ្ធសភា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា បើគ្មានការចូលរួមពីសំណាក់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ទេ បទឈប់បាញ់រវាងកម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មិនអាចកើតមានឡើយ , សម្ដេចតេជោ បានថ្លែងអំណរគុណក្រៃលែងចំពោះរដ្ឋបាលរបស់អាមេរិក ក៏ដូចជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ព្រោះបទឈប់បាញ់នេះបានជួយ មិនឱ្យទាហាន និងប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមបន្តទៅមុខទៀត, ដូច្នេះ ស្នើអាមេរិក បន្តយកចិត្តទុកដាក់តាមដានលើស្ថានការណ៍ដែលកំពុងវិវឌ្ឍន៍ថ្មីៗនេះទៀត ដូចជាកម្លាំងយោធាថៃដើររាយបន្លាលួសដោយឯកតោភាគីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បំពានគោលការណ៍របស់ គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ GBC , គណៈកម្មាធិការវាស់វែងព្រំដែនខណ្ឌចែកសីមា JBC និងរំលោភលើកបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

លោកស្រីភារធារី បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន សម្រាប់ការពន្យល់ដោះក្បោះក្បាយលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ , រឿងនេះ  លោកប្រធានាធិបតី និងលោករដ្ឋមន្ត្រីការបរទេសអាមេរិក បានបន្តការតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ហើយជាជំហររបស់អាមេរិកផ្ទាល់ គឺចង់ឃើញស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ វិលទៅរកភាពល្អប្រសើរឡើងវិញ ជាពិសេសចង់ឃើញសន្តិភាពរវាងកម្ពុជា និងថៃ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×