Saturday, September 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចទាំងទ្វេមិនភ្លេចទាហានយើងទាំង ១៨ រូបនោះទេ , គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញត្តិបន្ទាន់មួយផ្សេងទៀត ទៅកាន់ប្រធានអ្នករាយការណ៍ នៃក្រុមការងារអង្គការសហប្រជាជាតិ ទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត ដើម្បីអន្តរាគមន៍ករណីយោធិនកម្ពុជាទាំង១៨រូប

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញត្តិបន្ទាន់មួយផ្សេងទៀត ទៅកាន់លោកស្រីបណ្ឌិត Ganna Yudkivska ប្រធានអ្នករាយការណ៍ នៃក្រុមការងារអង្គការសហប្រជាជាតិ ទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត ដើម្បីអន្តរាគមន៍ករណីយោធិនកម្ពុជាទាំង១៨រូប ដែលត្រូវកងកម្លាំងថៃចាប់ខ្លួនដោយខុសច្បាប់ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមបទឈប់បាញ់ចូលជាធរមាន។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលាចំពោះសុខទុក្ខនិងសុវត្ថិភាពរបស់វីរកងទ័ពកម្ពុជាទាំង ១៨ រូប ដែលត្រូវបានទាហានថៃចាប់ឃុំខ្លួន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានដាក់ញត្តិបន្ទាន់មួយផ្សេងទៀត ទៅកាន់លោកស្រីបណ្ឌិត Ganna Yudkivska ប្រធានអ្នករាយការណ៍នៃក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត ដោយស្នើឱ្យក្រុមការងារនេះ៖
១. ធ្វើការសិក្សាករណីនេះជាបន្ទាន់ និងចេញសេចក្តីប្រកាសថា ករណីនេះជាការឃុំខ្លួនខុសច្បាប់
២. មានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ
៣. ត្រួតពិនិត្យ និងតាមដានការគោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់អាជ្ញាធរថៃ
៤. រម្លឹកភាគីថៃឱ្យគោរពតាមកាតព្វកិច្ចក្រោមកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និង
៥. បញ្ចូលករណីនេះទៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×