ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ៖ “ជាទូទៅមិនមានសំណេរច្រើនទេដែលខ្ញុំជក់ចិត្តអានពីដើមរហូតចប់។ ក្នុងមួយរយៈនេះ មានសំណេរនៅលើហ្វេសប៊ុកផេកមួយឈ្មោះ “មេទ័ព លីពូ” ដែលខ្ញុំបានតាមដាន ព្រោះអត្ថបទជាច្រើនដែលបានសរសេរ គឺមានហេតុផល ដោយផ្អែកលើអំណះអំណាងសមរម្យ គួបផ្សំជាមួយបទពិសោធន៍ផ្ទាល់ខ្លួននៅជួរមុខ។ សំណេរមិនផ្អែកជ្រុលតាមអារម្មណ៍ផ្ទាល់ខ្លួន ឬទិដ្ឋភាពមួយជ្រុងណានោះទេ ហើយសំណេរភាគច្រើនក៏មិនសរសេរដើម្បីលើកសរសើរអ្នកនេះ ឬវាយប្រហារអ្នកនោះទេ។
អ្វីដែលខ្ញុំចូលចិត្តអានសំណេរនៅលើផេកនេះ គឺអ្នកសរសេរ ធ្វើការបកស្រាយសាមញ្ញៗ (សាបៗ) ខ្លីៗ ងាយយល់ ប៉ុន្តែមុតស្រួច។
ថ្ងៃនេះសូមយកសំណេរ ដែលបានដាក់ចេញថ្ងៃនេះ ដើម្បីចែករំលែកបងប្អូនអានកំសាន្តថ្ងៃសៅរ៍”។
(ខ្ញុំសុំសិទ្ធិម្ចាស់សំណេរ ដើម្បីយកអត្ថបទនេះមកបង្ហោះ)៕ រក្សាសិទ្ធដោយ៖សុទ្ធលី



