Saturday, September 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រុងសាធារណៈ បើកប្រតិបត្តិការខ្សែរត់ថ្មី ពីរង្វង់មូលគួចកាណុងដល់អាកាសយានដ្ឋានអន្តរជាតិតេជោ – AIRPORT EXPRESS BUS

ភ្នំពេញ ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ហៅកាត់ថា (រ.ជ.ស) សូមជម្រាបជូនដំណឹងដល់សាធារណជនជាតិ-អន្តរជាតិទាំងអស់មេត្តាជ្រាបថា ដើម្បីរួមចំណែកលើវិស័យដឹកជញ្ជូន ទេសចរណ៍ សេដ្ឋកិច្ច ក៏ដូចជាការបង្កលក្ខណៈជាជម្រើសងាយស្រួលមួយ ដល់ការធ្វើដំណើរតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F មកកាន់រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យ រ.ជ.ស រៀបចំ ដាក់ដំណើរការប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ-AIRPORT EXPRESS BUS ចាប់ពី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រតិបត្តិការចាប់ពីម៉ោង ០៥:៣០នាទី ដល់ម៉ោង ២៣:៣០នាទី មានតម្រាយខ្សែរត់ ២ទិសដៅ ចេញដំណើរ ដូចខាងក្រោម៖

ទិសដៅទី១-ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុងរត់តាមមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាស មរតកតេជោ បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ទិសដៅទី២-ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង។

*កំណត់សម្គាល់៖ មានចំណតរង់ចាំរថយន្តក្រុងចំនួន ៤កន្លែង : សួនច្បារកាណាឌីយ៉ាទល់មុខរាជាយស្ម័យយាន កម្ពុជា (AEB01, AEB02) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (AEB03, AEB04) មហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ធនាគារប្រេដ BRED BANK (AEB05, AEB06) មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ផ្សារទំនើបអ៊ីអនមានជ័យ (AEB07, AEB08)។

អាស្រ័យហេតុនេះ សូមសាធារណជនជាតិ-អន្តរជាតិទាំងអស់មេត្តាជ្រាប និងចូលរួមធ្វើដំណើរតាមរថយន្តក្រុង សាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព និង ផាសុកភាព៕រក្សាសិទ្ធដោយ៖សុទ្ធលី

×