សង្គ្រាម ច្បាស់ណាស់ថា បង្កឱ្យមនុស្សលោកស្អប់ខ្ពើមគ្នា សោកនាដកម្ម វិនាសកម្ម រកទីបំផុតគ្មាន, ទោះយ៉ាងណា ដ្បិតអី គេមិនអាចបញ្ចប់សង្គ្រាមនៅលើសមរភូមិបាន ប៉ុន្តែគេអាចបញ្ចប់សង្គ្រាមនៅលើតុចរចាបាន, នោះគឺ យុទ្ធសាស្ត្រ យុទ្ធវិធី ច្បាប់ទម្លាប់ ឬ យន្តការច្បាប់អន្តរជាតិ , យន្តការអន្តរជាតិ (ជាអាជ្ញាកណ្ដាល) , ជាមួយគ្នានេះ CEN ក៏ចង់និយាយថា ធ្វើជាមនុស្ស ត្រូវមានសភាវគតិបញ្ញាដោះស្រាយបញ្ហា មិនមែនម្រឹគទាំងឡាយណា គ្មានការពិចារណា ប្រកបអាត្មា តាមយថាកម្មនោះទេ។
តម្លៃនៃសន្តិភាពនៅក្នុងសង្គម គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការរីកចម្រើន និងការវិឌ្ឍទៅមុខជានិរន្តរ៍, ប្រជាពលរដ្ឋរស់នៅក្នុងសង្គមមួយ បើកាលណាមិនទាន់ជួបសង្គ្រាម ចម្បាំងរាំងជល ទុក្ខអំពល់អសន្តិសុខនោះ ពិតជាមិនស្គាល់តម្លៃសន្តិភាពយ៉ាងណានោះទេ, ផ្ទុយទៅវិញ ការជំរុញឱ្យមានការតតាំងប្រឆាំងច្បាំងនឹងអ្វីមួយដោយប្រើតែកម្លាំងបាយសុទ្ធពេក វាប្រៀបដូចជាសភាវៈមានតែជីវិតឥតវិញ្ញាណ ឬប្រៀបដូចជាហ្វូងម្រឹគទាំងពួងដើរត្រាច់ចរណ៍ពាសពេញដងព្រៃនៃធម្មជាតិ គិតតែខ្មីឃ្មាតអាហារ មិនចេះពិចារណាពីគ្រោះថ្នាក់។
មានន័យថា បើស្រុកប្រទេសកើតសង្គ្រាម ចម្បាំងតតាំង វាតែងតែនាំមកនូវអសន្តិសុខ ភាពវឹកវរ វិនាសអន្តរាយ បែកបាក់ ប្រេះឆា ឈឺចាប់ ភាពបាត់បង់ឱកាស និងខាតបង់នូវធនធាននៃការអភិវឌ្ឍន៍ជាច្រើន។ ពលរដ្ឋកម្ពុជាសូមបង្ហាញ សេចក្ដីពិតទៅកាន់ពិភពលោកថា “ ខ្ញុំស្រលាញ់សន្តិភាព ខ្ញុំចង់បានសន្តិភាព ខ្ញុំអត់ចង់បានសង្គ្រាមនោះទេ, សន្តិភាព គឺសំខាន់ណាស់ បើអត់មានសន្តិភាព យើងមិនអាចដើរហើរទៅធ្វើការ ទៅនេះទៅនោះបានឡើយ សន្តិភាព មានតម្លៃមហាសាល គ្មានអ្វីអាចកាត់ថ្លៃបានទេ ពោលគឺ បើគ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានការរីកចម្រើនលើគ្រប់វិស័យអ្វីទាំងអស់។
ជាក់ស្ដែង សង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា បានចាប់ផ្ដើម នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅឯប្រាសាទតាមាន់ធំ ដែលជាទឹកដីកម្ពុជា ដែនអធិបតេយ្យភាពកម្ពុជា ដោយទាហានថៃ ប្រើល្បិចញុះញង់ វាយប្រហារមកលើកងទ័ពជួរមុខរបស់កម្ពុជាជាមុន។ ការប្រយុទ្ធគ្នា បានបង្កឱ្យមានការស្លាប់ទាហានទាំងសងខាងច្រើននាក់ , ស្លាប់ជនស៊ីវិល , និងជនស៊ីវិលជាច្រើននាក់ទៀត ត្រូវភៀសខ្លួនទៅរកទីតាំងសុវត្ថិភាព, ការការប្រើល្បិចស្វាគមន៍ចាប់ដៃ បែរជាចាប់ទាហានខ្មែរធ្វើជាចំណាប់ខ្មាំងពីភាគីថៃ , សាលារៀនមួយចំនួនត្រូវបិទ កុមារខាតបង់ការសិក្សារៀនសូត្រ, ពលរដ្ឋនិរាសព្រាត់ប្រាសខ្វះស្បៀង , និងបូករួមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេស គឺការខូចខាតទៅលើប្រាសាទបុរាណ ដែលជាសំណង់អច្ឆរិយ: ទុកសម្រាប់ជាស្នាដៃមនុស្សជាតិនៅក្នុងពិភពលោក មិនមានអ្វីមកជំនួសបាន… ទីបំផុតសង្គ្រាម
បង្កឱ្យស្អប់ខ្ពើមគ្នា សោកនាដកម្ម វិនាសកម្ម រកទីបំផុតគ្មាន, ទោះយ៉ាងណា ដ្បិតអី គេមិនអាចបញ្ចប់សង្គ្រាមនៅលើសមរភូមិបាន ប៉ុន្តែគេអាចបញ្ចប់សង្គ្រាមនៅលើទុកចរចាបាន, នោះគឺ យុទ្ធសាស្ត្រ យុទ្ធវិធី ច្បាប់ទម្លាប់ ឬ យន្តការច្បាប់អន្តរជាតិ , យន្តការអន្តរជាតិ (ជាអាជ្ញាកណ្ដាល) , នេះហើយដែល CEN ចង់និយាយ, គឺ ធ្វើជាមនុស្សត្រូវមានសភាវគតិបញ្ញា ដោះស្រាយបញ្ហា មិនមែនម្រឹគទាំងឡាយណា គ្មានការពិចារណា ប្រកបអាត្មា តាមយថាកម្មនោះទេ។
បើទោះជាស្ថិតក្នុងស្ថានភាពមួយដ៏លំបាក ថ្នាក់ដឹកនាំកម្ពុជា បានខ្នះខ្នែង ខិតខំស្វែងរក ដំណណោះស្រាយពហុភាគី ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសមហាអំនាចពិភពលោក គឺសហរដ្ឋអាមេរិក, នេះហើយជាយុទ្ធសាស្ត្រ យន្តការច្បាប់អន្តរជាតិ និងជាសន្តិវិធី សន្តិភាពដែលកម្ពុជាចង់បាន។
ដោយសារ ការជួយជ្រោមជ្រែងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានជួយបណ្តាប្រទេសមួយចំនួនបញ្ចប់សង្រ្គាម តាមរយ:ការទូតពាណិជ្ជកម្ម, សហរដ្ឋអាមេរិក បានអន្តរាគមន៍ និងជំរុញឱ្យកើតឡើងនូវបទឈប់បាញ់គ្នារវាងកម្ពុជា និង ថៃ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមាន ចិន ជាសាក្សី និងអ្នកសង្កេតការអន្តរជាតិជាច្រើនដឹងឮ។
ទាំងថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាគាំទ្រ និងសាទរនូវសមិទ្ធិផលផ្សះផ្សារក្សាសុខសន្តិភាព ហើយក្នុងនោះ ប្រមុខដឹកនាំកម្ពុជា ក៏បានចេញលិខិតកោតសរសើរ និងស្នើតែងតាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ ជាអរិយបុគ្គលនៃស្ពានសន្តិភាព គឺស្នើប្រគល់ពានរង្វាន់ណូប៊ែលសន្តិភាពជូនលោក។
ជាការឆ្លើយតប លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន សរសរលិខិតមកកាន់មេដឹកនាំកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដោយសេចក្ដីត្រេកអរ គោរពស្រឡាញ់, ក្នុងខ្លឹមសារលិខិតរបស់ លោក ដូណាល់ ត្រាំមានប្រយោគខ្លីមួយ ប៉ុន្តែមានតម្លៃខ្ពស់បំផុត នោះគឺ ” ឯកឧត្តម ហ៊ុន ម៉ាណែត ជាមនុស្សស្រឡាញ់សន្តិភាពស្មើនឹងការស្រឡាញ់អាយុជីវិតទាហាន ជនស៊ីវិល និងភាពរីកចម្រើនក្នុងសង្គម… មិនត្រូវការសង្គ្រាម ” ( នេះបើយោងលិខិតរបស់ លោក ដូណាល់ ត្រាំ បានផ្ញើទៅ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត កាលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៥ )។
យុទ្ធសាស្ត្រផ្នែកច្បាប់ និងសហគមន៍អន្តរជាតិ ក៏ដូចជាយន្តការច្បាប់អន្តរជាតិរបស់កម្ពុជា ដែលជាក្ដីរំពឹងដ៏ធំធេងបំផុតនោះគឺ ផែនទីអនុសញ្ញា សន្តិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧ ដែលទទួលស្គាល់ដោយអន្តរជាតិនោះ នៅតែមានប្រសិទ្ធភាព និងអានុភាពជាធរមាន ដែលគឺជាអាវុធលើសអ្វីទាំងអស់សម្រាប់ច្បាំងជាមួយថៃ យកឈ្នះថៃ ដោយសន្តិវិធី និងសន្តិភាព។ លើសពីនេះទៅទៀត កម្ពុជាក៏អាចឈានទៅចាប់ឱកាសជាប្រយោជន៍ បន្ថែមការអភិវឌ្ឍន៍ក្នុងប្រទេសរបស់ខ្លួន តាមរយៈ សេដ្ឋកិច្ច ពាណិជ្ជកម្ម-វិនិយោគ ជាមួយសហគមន៍អន្តរជាតិ ជាពិសេសរវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយ:ស្ពាននៃសន្តិភាព ប្រកបដោយសេចក្តីថ្លៃថ្នូរ៕ ពិសិដ្ឋ CEN















