Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ទៀ សីហា រាយការណ៍ជូនរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលប៉ូលីសថៃបានប្រើហិង្សាឡើងលើប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់

ទីក្រុងប៉េកាំង៖ ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ នៅសាធារណរដ្ឋប្រជាមានិតចិន នាទី១៨ ខែកញ្ញា ឆ្នាំ២០២៥ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី។

ក្នុងកិច្ចជួបប្រជុំនេះ ទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ ពិសេស ឯកឧត្តម ទៀ សីហា បានរាយការណ៍អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលប៉ូលីសថៃបានប្រើហិង្សាឡើងលើប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីភាគីថៃបានរាយបន្លារលួសថ្មីនៅតំបន់មិនទាន់ដោះស្រាយ។ នេះជាអំពើដែលខុសពីស្មារតីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានកំណត់ឱ្យដោះស្រាយបញ្ហាខ្សែបន្ទាត់ព្រំដែនតាមរយៈគណៈកម្មាធិការព្រំដែនរួម (JBC)។

ឯកឧត្តមបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ខ្ពស់លើការជំរុញឱ្យគោរពបទឈប់បាញ់ និងការជំរុញឱ្យក្រុមការងារ IOT Enhance ដឹកនាំដោយអាស៊ាន ចុះពិនិត្យទីតាំងផ្ទាល់៕ រ​ក្សាសិទ្ធដោយ៖សុទ្ធលី

×