ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការធ្វើចរាចរណ៍ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ និងបង្ការការកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុនោះ ។ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់, ម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដឹកជញ្ជូនតាមរយៈរថយន្តធុនធ្ងន់គ្រប់ប្រភេទដូចខាងក្រោម និងត្រូវចូលរួមអនុវត្តសេចក្ដីណែនាំខាងលើនេះឱ្យមានប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី









