បន្ទាយមានជ័យ ៖ គោលការណ៍ចំនួន៤ចំណុច ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់ស្នើទៅ រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ ឲ្យចូលរួមអនុវត្តដើម្បីបញ្ចៀសការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ការចោទប្រកាន់ និងការប្រើប្រាស់ពាក្យសម្តី ញុះញ៉ង់ ឈានដល់ការកាត់បន្ថយភាពតានតឹង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចចរចារដោយសន្តិវិធី។
រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២៥ បានចេញលិខិតគោរពជូនឯកឧត្តម អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ស្ដីពីការស្នើសុំឱ្យអនុវត្តនូវគោលការណ៍ចំនួន៤ចំណុចដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់ជូនក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តបន្ទាយមានជ័យ បាន ស្នើសុំទៅភាគីខេត្តស្រះកែវ ចំនួន៤ចំណុចដូចខាងក្រោម៖
1- ស្នើសុំរក្សាស្ថានភាពដើម ដោយគោរពឱ្យបានម៉ឹងម៉ាត់តាមកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លទ្ធផលនៃកិច្ចប្រជុំ RBC នាពេលកន្លងមក និងលទ្ធផលនៃកិច្ចប្រជុំពិសេស GBC កាលពីថ្ងៃ · ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយមិនត្រូវពង្រីកវិសាលភាពនៃបញ្ហា ឬការខ្វែងគំនិតគ្ន ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការចំរុះព្រំដែន(JBC) នៃប្រទេសទាំងពីរ កម្ពុជា-
ថៃ នាពេលខាងមុខ។
2- ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេស MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣ ភាគីថៃ ត្រូវឱ្យប្រជាពលរដ្ឋកម្ពុជាចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ និងត្រូវដោះបន្លាលួស ស្បៃ និងកង់ឡានចេញពីទីតាំងដែលថៃបានដាក់។
3- ស្នើសុំភាគីថៃជៀសវាងការធ្វើសកម្មភាពផ្សេងៗ ដូចជា៖ ការដាក់បន្លាលួសបន្ថែម ការចេញបណ្ណ កម្មសិទ្ធិ ការធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាជនដែលនៅជាប់ក្នុងបន្លាលួស និងធ្វើសកម្មភាពផ្សេងទៀតនៅលើទីតាំង ឬតំបន់ដែលJECនភាគីទាំងពីរពុំទាន់បានឯកភាពគ្នា។
4- ករណីដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ត្រូវបញ្ជួនទៅ GBC ឬ JBC។
អាស្រ័យហេតុនេះ សូមឯកឧត្តម អភិបាលខេត្ត ជ្រាប និងសហការចូលរួមអនុវត្តដើម្បី បញ្ចៀសការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ការចោទប្រកាន់ និងការប្រើប្រាស់ពាក្យសម្តី ញុះញ៉ង ឈានដល់ការកាត់បន្ថយភាពតានតឹង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចចរចារដោយសន្តិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី



