ភ្នំពេញ៖ឯកឧត្ដម ឆាយ វីរៈ អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩កញ្ញា២០២៥នេះ បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ប្រគល់ជូនមន្ត្រីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៨០នាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។
អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលប្រគល់ជូននាពេលនេះរួមមាន ៖ ឧបត្ថម្ភជូនអង្គភាពនៃការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១០,០០០,០០០រៀល,ភេសជ្ជៈចំនួន៥០កេស,ឧបត្ថម្ភជូនប្រធានការិយាល័យ ១រូប ចំនួន ៨០០,០០០រៀល,អនុប្រធានការិយាល័យ ១៧រូប ក្នុង ១រូប ចំនួនៈ ២០០,០០០រៀល,មន្ត្រី ចំនួន ១៦២រូប ក្នុង ១រូប
ចំនួនៈ ៥០ ០០០រៀល។ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់មន្ត្រីក្នុងអង្គភាពចំនួន ១៨០រូប ដោយក្នុង ០១រូប ទទួលបាន អង្គរ២៥គីឡូក្រាម មី០១កេសតូចទឹកក្រូច០១កេស ទឹកបរិសុទ្ធ០១ កេស,ភេសជ្ជៈ២ កេស ត្រីខ ០១ យូរនិងឃីត ០១ កញ្ចប់។
ឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញបានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចធិបតីនិងលោកជំទាវបណ្ឌិត ,ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវជូនដល់បងប្អូននិងក្រុមគ្រួសារ។ ឯកឧត្ដមបានមានប្រសាសន៍ទៀតថា៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខបងប្អូនជាកងកំលាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបំពេញការងារបម្រើប្រជាពលរដ្ឋបានល្អកន្លងមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចាត់ចែងឱ្យរដ្ឋបាលរាជធានីភ្នំពេញនាំយកអំណោយសម្តេចនិងលោកជំទាវបណ្ឌិត មកប្រគល់ជូនដោយផ្ទាល់ដៃ នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យពួកគាត់បានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








