នៅក្នុងឆ្នាំ២០២៥នេះ បេក្ខជនដែលទទួលបាននិទ្ទេស A ពិន្ទុ១០០នឹងទទួលបានរថយន្តអគ្គិសនីមួយគ្រឿង។ យុវតី ឃុន ដាលីណា ជាបេក្ខជននៅខេត្តបន្ទាយមានជ័យ ទទួលបាននិទ្ទេស A លំដាប់ពិន្ទុ១០០គ្រប់មុខវិជ្ជា។
ក្រសួងអប់រំ បានបញ្ជាក់ថា លទ្ធផលបាក់ឌុបឆ្នាំនេះ បេក្ខជនជាប់សរុប១២២,៤៧៣នាក់ មានជាប់និទ្ទេស A ចំនួន៣,០០៣នាក់, ជាប់និទ្ទេស B ចំនួន៩,៩០១នាក់, ជាប់និទ្ទេស C ចំនួន២៨,៨០១នាក់, ជាប់និទ្ទេស D ចំនួន៤៥,៨៥៩នាក់ និងជាប់និទ្ទេស E ចំនួន ៣៤,៩០៩នាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

