Thursday, October 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ ១នាក់​ រងរបួសធ្ងន់​ ៥នាក់ ហេតុការណ៍​ដ៏រន្ធត់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដសង្រ្គោះបន្ទាន់ និងរថយន្ដធុនធំលើផ្លូវល្បឿនលឿន!

កំពង់ស្ពឺ៖​ យប់ថ្ងៃទី១ ខែតុលា ឆ្នាំ២​០២៥​ នៅចំណុ​ច​PK 70+400 ស្ថិតនៅភូមិពាមទង់ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួ​ច ខេត្តកំពង់ស្ពឺ ករណីគ្រោះថ្នាក់ចរាចរណ៍​ រវាងរថយន្ដគ្រឿ​ង ម៉ាក​ HYUNDAI STAREX ពណ៌ស ពាក់ផ្លាកលេខ​ រដ្ឋ12 2-1​4​79 អ្នកបើកបរមិ​នស្គាល់អត្តសញ្ញា​ណ​ (រត់គេ​ចខ្លួនក្រោយកេីតហេតុ)
បញ្ជាក់ថា​ រថយន្ដខាងលេីជារថយន្ដសង្រ្គោះបន្ទាន់​ មកពីខេត្ដព្រះសីហនុ​ ដឹកអ្នកជម្ងឺយកទៅព្យាបាលបន្ដ​នៅមន្ទីរពេទ្យ​នៅ​ រាជធានី​ ភ្នំពេញ​ ។
ក្នុងរថយន្ដ​មានអ្នករួមដំណើរចំនួន​៦​នាក់​ ឈ្មោះ អេល ឌុលការីម ភេទប្រុស អាយុ៣៣ឆ្នាំ (​ស្លាប់ក្រោ​យប​ញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកំ​ពង់ស្ពឺ)​ ២-ឈ្មោះ អេល ហ្សឹកគ្រីយ៉ើ ភេទប្រុស អាយុ៣៧ឆ្នាំ​ របួ​ស​ ៣-ឈ្មោះ ម៉ាត់ ណាស់ ភេទស្រី អា​យុ៤៥ឆ្នាំ​ របួ​ស​ ៤-ឈ្មោះ ហ៊ីម ឡា​ហ្សឹម ភេទស្រី អាយុ៣៤ឆ្នាំ​ របួ​ស​ ៥​-​ឈ្មោះ ហ៊ីម ឌីណា ភេទ​ស្រី អាយុ​៣៥ឆ្នាំ​ ៦-ឈ្មោះ ម៉ាត់ សាន់ ភេទប្រុស អាយុ៦៦ឆ្នាំ​ អ្នករួមដំណេី​រមានអាសយ​ដ្ឋា​នរស់នៅភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុ​កព្រៃនប់ ខេត្តព្រះសីហនុ ។

តាមការបញ្ជាក់ពីមន្រ្ដីចរាចរណ៍​ អធិ​ការដ្ឋាននគរបាលស្រុកភ្នំស្រួច​ ថា​ :​ រថយន្ដ​ ម៉ាក​ HYUNDAI ST​AR​E​X​បើកបរ​ក្នុងទិសដៅខាងលិចទៅខាងកើត​ (ព្រះសី​ហ​នុ-ភ្នំពេញ)លុះមកដល់ចំណុចខាងលេី បានបុកពី​ក្រោ​យរថយន្ត១គ្រឿង​ពេញទំហឹងក្នុងទិសដៅស្របគ្នា​ លេី​ផ្លូវល្បឿនលឿន​ ម៉ាក​HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 3D-​83​8​4 សណ្ដោងសឺមីរ៉ុម៉កពាក់ផ្លាកលេខ​ ភ្នំពេញ​ 4A-2050 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បានចុះរត់គេចខ្លួន) ។

ហេតុការណ៍គ្រោះថ្នាក់ខាងលេីបណ្ដាលឲ្យរថយន្ដ​ ម៉ាក​ H​YUNDAI ST​AR​E​X​ ខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ​ ក៏​ព្រោះតែរថយន្ដខាងមុខមិនមានសញ្ញាភ្លេីងបំភ្លឺអ្វីដែលអាចជាកត្ដា​ប​ញ្រ្ចៀ​សគ្រោះថ្នាក់​បាន មេឃងងឹ​ត​លាយឡំភ្លៀងធ្លាក់​ធ្វេីអោយការ​បេីកបរមានការលំបាកក្នុការង​គ្រប់គ្រងស្ថា​ន​ការណ៍បាន​ ។

សមត្ថកិច្ចនគរបាលបានជួយអន្ដរាគ​មន៍សង្រ្គោះអ្នករបួសទាំ​ងអស់បានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ​ ចំពោះរថយន្តទាំងពីរគ្រឿងយកមករក្សាទុកនៅអធិ​ការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការដំណោះ​ស្រា​យតាមនីតិវិធី​ ច្បាប់ស្ដីពីចរាចរណ៍​ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×