Thursday, October 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ គ្រោងនឹងបើកកិច្ចប្រជុំលើកទី២ ស្តីពីការពិនិត្យ និងពិភាក្សាលើផែនការសកម្មភាព សម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនរួមទាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ពាក់ព័ន្ធកិច្ចប្រជុំលើកទី២ ស្តីពីការពិនិត្យ និងពិភាក្សាលើផែនការសកម្មភាព សម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនរួមទាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ គ្រោងនឹងធ្វើនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនព័ត៌មានដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា កិច្ចប្រជុំលើកទី២ ស្តីពីការពិនិត្យ និងពិភាក្សាលើផែនការ សកម្មភាព សម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនរួមទាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ គ្រោងនឹងធ្វើនៅក្នុង អំឡុងខែតុលា ឆ្នាំ២០២៥ នេះ។

អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបញ្ជូនលិខិតអញ្ជើញទៅនគរបាលភូមិន្ទថ រួចហើយ ដើម្បីជួបប្រជុំពិនិត្យ និងពិភាក្សាលើផែនការសកម្មភាព សម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស ដែលគ្រោង នឹងរៀបចំធ្វើនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ បន្ទាប់ភាគី នគរបាលភូមិន្ទថៃ បានជូនដំណឹងពីការអាក់ខានចូលរួមកិច្ចប្រជុំលើកទី២ ដែលត្រូវរៀបចំកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

កិច្ចប្រជុំលើកទី២ រវាងកម្ពុជា-ថៃ នេះ គឺធ្វើឡើងបន្ទាប់ពីមានការឯកភាពគ្នានៅក្នុងកិច្ចប្រជុំលើកទី១ រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ អនុលោមតាម ស្មារតីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×