Thursday, October 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តនិងក្រសួងសាធារណការក្រុងពាលីសាងសង់ផែបណ្ដែតទឹកទេសចរណ៍ក្រុងកំពង់ចាម

ខេត្តកំពង់ចាម: ដើម្បីលើកកម្ពស់វិស័យទេសចរណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តលេងនៅខេត្តកំពង់ចាមមានទាំងផ្លូវគោកនិងផ្លូវទឹក។ជាក់ស្ដែងនារសៀលថ្ងៃទី២តុលា ឆ្នាំ ២០២៥ អញ្ជើញចូលរួមមានឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត ឯកឧត្តមតាំង សាមឿនអនុរដ្ឋលេខាធិការនិងឯកឧត្តម៉ក់ ស៊ីដេត អនុរដ្ឋលេខាធិការតំណាងពីក្រសួងសាធារណកម្មដឹកជញ្ជូនក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម មានទីតាំងស្ថិតនៅក្បែរក្រោមស្ពានគីហ្ស៊ុណា ក្រុងកំពង់ចាម។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តដើម្បីលើកកម្ពស់សោភ័ណភាពក្នុងការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ។

បើតាមមន្ត្រីជំនាញរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា: កំពង់ផែទេសចរណ៍ដែកបណ្ដែតទឹកនិងរៀបចំសាងសង់ឡើងនិងអភិវឌ្ឍន៍ជាដំណាក់កាលដូចខាងក្រោម÷
ដំណាក់កាលទី១ ឆ្នាំ២០២៥ សាងសង់ស្ពានបេតុងដើរចេញចូលការងារស្ថាបនាស្ពានបេតុងប្រវែង២៥ម៉ែត្រនិងទទឹង៥ម៉ែត្រ។ការស្ថាបនាស្ពានបេតុងប្រវែង១៥ម៉ែត្រទទឹង៥ម៉ែត្រ ការងារសាងសង់ស្ពានដែកភ្ជាប់ទៅផែបណ្ដែតទឹក ការស្ថាបនាស្ពានដែកប្រវែង៤៨ ម៉ែត្រ ទទឹង២,៧០ម៉ែត្រ ជាស្ពានភ្ជាប់ទៅផែបណ្ដែត មានលក្ខណៈអាចរំកិលឡើងចុះតាមកម្ពស់ទឹកឡើងស្រក។
ការសាងសង់ផែបណ្ដែតទឹកមានទំហំ ១២ម៉ែត្រគុណ៣៦ម៉ែត្រ។
ដំណាក់កាលទី២ឆ្នាំ២០២៦ អគាររដ្ឋបាលនិងកន្លែងរង់ចាំសម្រាប់ភ្ញៀវទេសចរណ៍។
ដំណាក់កាលទី៣គ្រោងក្នុងផែនការ (ឆ្នាំ២០២៧-២០២៩)អាស្រ័យទៅលើថវិកាជាតិ÷
ចំណតរថយន្ត ផ្លូវចូលចំណតភោជនីយដ្ឋាន និងហាងលក់វត្ថុអនុស្សាវរីយ៍ អគារវិទ្យុទាក់ទងនិងស្ថានីយវាស់កំពស់ទឹក កន្លែងជួសជុលនាវា បង្គោលចងនាវា ការចាក់ដីបំពេញនិងការស្ថាបនាច្រាំងការធ្វើរបងនិងការដំឡើងសញ្ញាជំនួយនាវាចរណ៏។
ផ្អែកតាមផែនការនៃការអនុវត្តគម្រោងការសាងសង់កំពង់ផែដែកទេសចរណ៍បណ្ដែតទឹកសម្រាប់ដំណាក់កាលទី១នេះ ត្រូវប្រើប្រាស់រយៈពេល២៤ខែ។ ជាមួយគ្នានេះផងដែរការកសាងហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី២រួមមាន អគាររដ្ឋបាលកន្លែងរង់ចាំភ្ញៀវទេសចរនិងចាប់ផ្ដើមនៅឆ្នាំ២០២៦។តាមការសិក្សាបានបង្ហាញថាទីរួមខេត្តកំពង់ចាមគឺជាចំណុចកណ្ដាលនៃផ្លូវទឹកទន្លេមេគង្គពីភ្នំពេញមកទីរួមខេត្តក្រចេះ ដែលចាំបាច់ត្រូវមានមជ្ឈមណ្ឌលផ្ដល់សេវាគាំទ្រដោយវិស័យទេសចរណ៍កំសាន្តតាមផ្លូវទឹកទន្លេមេគង្គ។

សូមបញ្ជាក់ថានៅក្នុងអាណត្តិទី២ក្រោមការដឹកនាំឯកឧត្តមអ៊ុន ចាន់ដា
អភិបាលខេត្តគឺមានការអភិវឌ្ឍន៍នៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនបន្ថែមទៀតនៅក្រៅពីសួនច្បារមាត់ទន្លេគឺមានផែបណ្ដែតទឹកនេះ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ពិសេសសម្រាប់ឱ្យនាវាដឹកភ្ញៀវទេសចរណ៍អន្តរជាតិមកចូលចតមានភាពងាយស្រួលជាងមុន៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×