Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន-ជប៉ុនលើកទី២ (2nd AJMAF)

នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន-ជប៉ុនលើកទី២ (2nd AJMAF) ដែលប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ការឯកភាពលើការកែសម្រួលផែនការសហប្រតិបត្តិការអាស៊ាន-ជប៉ុន(MIDORI) ដែលជាគោលការណ៍អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ ស្របតាមចំណុចយុទ្ធសាស្ត្រទាំងប្រាំមួយ នៃផែនការវិស័យស្បៀងអាហារ កសិកម្ម និងព្រៃឈើអាស៊ានឆ្នាំ២០២៦-២០៣០។

បេីតាម ឯកឧត្តមរដ្ឋមន្រ្តី​ ផែនការកិច្ចសហប្រតិបត្តិការ(MIDORI) នេះជាក្របខណ្ឌយុទ្ធសាស្ត្រ និងទិសដៅសម្រាប់ពង្រឹងភាពជាដៃគូអាស៊ាន-ជប៉ុន ក្នុងការលើកកម្ពស់សន្តិសុខស្បៀង និរន្តរភាពបរិស្ថាន ភាពធន់នឹងអាកាសធាតុ ធានាការអភិវឌ្ឍ និងការលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី​ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការអនុវត្តគម្រោងកន្លងមក និងសូមស្វាគមន៍ចំពោះគម្រោងជាច្រើនទៀតនៅក្នុងផែនការសហប្រតិបត្តិការអាស៊ាន-ជប៉ុន(MIDORI) ដែលបានកែសម្រួល ហើយនឹងត្រៀមចូលរួមអនុវត្តគម្រោងផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×