កំពត ៖ ព្រះតេជគុណ សុត ដាវី ជាព្រះចៅអធិការវត្តភ្នំរាប ដែលមានរឿងអាស្រូវដេកអោបស្រីស្នេហ៍ហើយថតបង្ហោះលើបណ្តាញសង្គមនាពេលកន្លងមកនោះ ត្រូបមន្ត្រីសង្ឃដោះស្រាយខាងធម៌វិន័យក្នុងព្រះពុទ្ធសាសនា ចាប់ផ្សឹកហើយ ស្ថិតនៅវត្តជុំគ្រៀល និងសមត្ថកិច្ចបញ្ចូនទៅស្នងការដ្ឋានខេត្តកំពត បន្តចាត់ការតាមនិតិវិធី នៅម៉ោង១១នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ។
ព្រះតេជគុណសុត ដាវីព្រះចៅអធិការវត្តភ្នំរាប ទល់ដែនកម្ពុជាវៀតណាមស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត ដែលល្បីល្បាញក្នុងកែច្នៃទីតាំងល្អាងភ្នក្នុងវត្តជាតំបន់ទេសចរណ៍ដើម្បីរកបច្ចយ័ ត្រូវបានចាប់ផ្សឹកហើយដោយសារបញ្ហាបរាជិក។
ការចាប់ផ្សឹកចៅអធិការវត្តរូបនេះបានកើតឡើងបន្ទាប់ ព្រះសង្ឃ ព្រះនាម សុត ដាវីព្រះចៅអធិការវត្តភ្នំរាប បែកធ្លាយ ពាក់ព័ន្ធទៅរឿង ដេកអោបស្ត្រីម្នាក់និងពាក់ខោអាវគ្រហស្ថ និងទទួលស្គាល់ខ្លួនព្រះអង្គទាក់ទងយកស្រីប៉ុន្មានក៏បានព្រោះលោកមានលុយហើយជាលុយរបស់លោក៕ រក្សាសិទ្ធដោយ៖សុទ្ធលី








