Wednesday, October 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម គិតទុកជាមុន ប្រើអាវុធខ្លីបាញ់១គ្រាប់ចំក្រោយស្លាបប្រចៀវរងរបួសធ្ងន់

ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៥:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម គិតទុកជាមុន (ប្រើអាវុធខ្លីមិនស្គាល់ម៉ាកបាញ់ចំនួន០១គ្រាប់ចំក្រោយស្លាបប្រចៀវរងរបួសធ្ងន់)។

ជនសង្ស័យឈ្មោះ ឈុំ សំណាង ហៅ តាំង ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ប្រព្រឹត្តល្មើសនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈLPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី

×